(តូក្យូ)៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវកាលក្តៅ ឆ្នាំ២០២០ ដែលធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងត្រូវបានបញ្ចូលទៅជាកីឡារ៉ូបូត ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ផងដែរ។

ថ្លែងក្នុងសន្និសីមួយនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន អ្នករៀបចំកម្មវិធីបានអះអាងថា ការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ ឆ្នាំ២០២០ គឺជាពេលវេលាដ៏ល្អមួយសម្រាប់ដាក់បង្ហាញបច្ចេកវិទ្យាមនុស្សយន្ត (Robot) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Toyota សម្រាប់ជំនួយដល់អ្នកគាំទ្រ ដែលប្រើប្រាស់កៅអីរុញនៅឯនៅពហុកីឡដ្ឋានជាតិថ្មី។

ឧបករណ៍ Panasonic Corp នឹងត្រូវបានប្រើប្រាស់ជាឧបករណ៍ជំនួយកម្លំាង។ ឧបករណ៍លើកឥវ៉ាន់នេះ នៅពេលដែលគេពាក់វា និង អាចផ្ដល់ជំនួយនៅតំបន់ផ្នែកខាងក្រោយខ្នង និងត្រគៀក ហើយនៅពេលលើកវត្ថុធ្ងន់ ជួយឲ្យប្រើកម្លាំងតិច ដោយមិនខំប្រឹង៕