(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា សម្រាប់ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០-៣១ ខែមីនាចុងសប្តាហ៍នេះតែម្តង ដោយមាន១៤ក្រុមចូលរួមផងដែរ ខណៈ ចុងសប្តាហ៍នេះ ថ្ងៃទី២៣-២៤ ខែមីនា ប្រកួតជម្រុះពានរង្វាន់ AFC U23 Championship 2020 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះវគ្គសន្សំពិន្ទុនៃពូល H។

ការប្រកួតនៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ រួមមាន៖
- អគ្គ.នគរបាលជាតិ Vs អាស៊ីអឺរ៉ុបយូណាយធីត
- វិសាខា Vs គិរីវង់សុខសែនជ័យ
- ណាហ្គាវើល Vs ក្រសួងការពារជាតិ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ រួមមាន៖
- សូលទីឡូអង្គរ Vs ព្រះខ័នរាជស្វាយរៀង
- ភ្នំពេញក្រោន Vs យុវជនទន្លេបាទី U១៨
- កំពង់ចាម Vs អង្គរថាយហ្គឺ
- អគ្គិសនីកម្ពុជា Vs បឹងកេត។

ការប្រកួតប្រចាំសប្តាហ៍ទី២ ក្រុមម្ចាស់ផ្ទះវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៨ មាន១ពិន្ទុ នឹងត្រូវបើកទ្វារ ស្វាគមន៍ក្រុមភ្ញៀវចំណូលថ្មី គិរីវង់សុខសែនជ័យ ដែលឈរនៅចំណាត់លេខ១ នៃសប្តាហ៍ទី១ បណ្តោះអាសន្ន និងមាន ៣ពិន្ទុ នៅកីឡដ្ឋានវិសាខា វេលាម៉ោង ៣៖៣០នាទីរសៀល៕