(ខាឌីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិវ៉េល បានយកឈ្នះក្រុមភ្ញៀវទ្រីនីដេត និងតូបាហ្គោ ១-០ នៃជំនួបមិត្តភាពអន្តរ ជាតិ ខណៈកីឡាករសំខាន់ៗមានដូចជា Ben Davies, Aaron Ramsey ជាពិសេស Gareth Bale ត្រូវបានទុកឲ្យ សម្រាកនារាត្រីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

ក្រុមរបស់លោក Ryan Giggs ត្រូវរង់ចាំរហូតដល់នាទីទី៩០+២ ទើបយកឈ្នះក្រុមភ្ញៀវទ្រីនីដេត ត្រឹមលទ្ធផល ១-០ ពីការធ្វើបានសម្រេចដោយកីឡាករ Ben Woodburn ដែលជាគ្រាប់បាល់ទី២ របស់គេក្នុងជម្រើសជាតិវ៉េល ដែលជាជម្នះលើកទី៤ ក្នុងចំណោម១០ប្រកួតក្រោមការដឹក នាំរបស់គ្រូបង្វឹកសញ្ជាតិវ៉េល Ryan Giggs។

នេះជា១ប្រកួតកំដៅសាច់ដុំ មុនពេលបើកឆាកប្រកួតជម្រុះពានរង្វាន់អឺរ៉ុប UEFA Euro 2020 គ្រាដែលវ៉េលត្រូវប្រជែងទល់នឹងស្លូវ៉ាគីនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅកីឡដ្ឋាន Cardiff City៕