(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រកាសជូនដំណឹងដល់កីឡាករ-កីឡាការិនី និងគ្រប់បណ្តាសមាគម អង្គភាព ក្លឹប សាលារៀន អំពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកជាតិ ឆ្នាំ២០១៩ កម្រិតយុវជនថ្នាក់ជាតិក្រោមអាយុ១៥ឆ្នាំ និង ១៨ឆ្នាំ។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើទី១ ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣-២៤ ខែមីនានោះ គឺនឹងធ្វើឡើងនៅទីលានសាលដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ។

យុទ្ធនាការនេះមាន ៤វិញ្ញាសាដូចខាងក្រោម៖
១. ប្រកួតឯកត្តជនអាយុ ១៨ឆ្នាំ (Men's Single U18)
២. ប្រកួតឯកត្តជននារីអាយុ ១៨ឆ្នាំ (Women's Single U18)
3. ប្រកួតឯកត្តជនអាយុ ១៥ឆ្នាំ (Men's Single U15)
៤. ប្រកួតឯកត្តជននារីអាយុ ១៥ឆ្នាំ (Men's Single U15)៕