(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ឡៅ ចន្ទ្រា រកបាន ៣ពិន្ទុដំបូងនៅថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលថ្មីឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះកីឡាករថៃ ក្រៀងក្រៃ តសិលាឆ័យ នៅសង្វៀនបាយ័នស្ទឹងមានជ័យនាថ្ងៃអាទិត្យ ទី១៧ ខែមីនា ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។

នេះជាការប្រកួតបើករដូវកាលថ្មីជុំទី១ ដែលជាការប្រកួតស្វែងរក ៣ពិន្ទុក្នុងថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ជុំទី ១នេៈដែលស្ថិតក្នុងពូល A ក៏មានការប្រកួត ២គូផងដែរដោយកីឡាករ ឡៅ ចន្រ្ទា បានយកឈ្នះពិន្ទុពីកីឡាករថៃ ក្រៀងក្រៃ គ្រាដែលកីឡាករ ខាំ ផាន្នី បានចាញ់កីឡាករ កេងកាត ដោយពិន្ទុ។

ការប្រកួតប្រជែងគុនខ្មែរ ដណ្តើមខ្សែក្រវាតរដូវកាលថ្មីឆ្នាំ២០១៩ លើកទី៦ រវាងកីឡាករគុនខ្មែរ ៤រូបត្រូវប្រជែងជាមួយកីឡាករមកពីប្រទេសថៃ ក្នុងកម្មវិធីម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅសង្វៀនបាយ័នស្ទឹងមានជ័យ ចាប់ពីថ្ងៃទី១៧ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ការប្រកួតក្នុងកម្មវិធីខាងលើនេៈមានកីឡាករចូលរួមប្រជែងមានកម្ពុជា ៤រូបរួមមានកីឡាករ ឡៅ ចន្រ្ទា, ពុធ ឆាយរិទ្ធី, ខាំ ផាន់នី និង មាជ សុខរ៉ា គ្រាដែលកីឡាករថៃមាន ខ្លាឃុនសឹក ផ.ផាយ៉ាស្យើ, ក្រៀងក្រៃ តសិលាឆ័យ, កេងកាត វ៉ស៊ូងនីន និង ផេតឆ័ត្រឆ័យ សប៊ុនយៀម។

ក្នុងថ្ងៃប្រកួតបើករដូវកាលថ្មីនាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ជុំទី១ ដែលស្ថិតក្នុងពូល A ក៏មានការប្រកួត ២គូផងដែរ ដោយកីឡាករ ឡៅ ចន្រ្ទា ត្រូវប៉ះកីឡាករ ក្រៀងក្រៃ និងកីឡាករ ខាំ ផាន្នី ត្រូវប៉ះ កេងកាត ដើម្បីប្រជែងយក ៣ពិន្ទុ៕