(មៃអាមី)៖ អតីតកីឡាករជំនាញហ្រ្វីឃីក David Beckham ត្រូវបានអញ្ជើញមកចូលរួមជាមួយក្រុមវ័យចាស់នៃក្លឹបបិសាចក្រហម Manchester United ដោយត្រូវប៉ះក្រុមវ័យចាស់ Bayern Munich របស់អាល្លឺម៉ង់ ដើម្បីប្រកួតមិត្តភាព អន្តរជាតិរំលឹកខួប ២០ឆ្នាំរវាងក្រុមទាំងពីរដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

វាមានរយៈពេល ២០ឆ្នាំគត់ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងថ្ងៃដែលក្រុមអង់គ្លេស បានឈ្នះពាន UEFA Champions Leauge ឆ្នាំ១៩៩៩ នៅទឹកដីអាល្លឹម៉ង់ បន្ទាប់ពីធ្វើការវាយបយកឈ្នះ ២-១ ចុងនៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Allianz Arena ក្រោយពេលត្រូវបានក្រុមម្ចាស់ផ្ទះខ្លារខិន Bayern Munich បានធ្វើការនាំមុខ ១គ្រាប់មុនរហូតដល់ជិត ចប់ការប្រកួតពេញ ៩០នាទី។

យ៉ាងណាមិញ សមាជិកក្រុមតាំងពីឆ្នាំ១៩៩៩ រួមមាន David Beckham, Paul Scholes, Nicky Butt និង Jesper Blomqvist ត្រូវបានគ្រូបង្វឹកចូលនិវត្តន៍ Sir Alex-Ferguson កោះហៅផងដែរ ដើម្បីលេងក្នុងតំបន់បម្រើប្រយុទ្ធ ខណៈគ្រូបង្វឹកបណ្តោះអាសន្នក្នុងក្លឹប Man Utd បច្ចុប្បន្ន លោក Ole Gunnar Solskjaer ដែលរកបានគ្រាប់១គ្រាប់ ក្នុងនាទីថែមឆ្នាំ១៩៩៩ ក៏ត្រូវបានគេជឿជាក់ថា នឹងមានវត្តមានផងដែរ។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស ដែលមានវ័យ៤៣ឆ្នាំ David Beckham បានជួយឲ្យ Man Utd ឈ្នះ Premier League ៦សម័យកាល ពាន FA Cup ២ដង និង UEFA Champions League ម្តងផងដែរ មុនពេលត្រូវបានលក់ ចេញទៅឲ្យក្លឹបអេស្ប៉ាញ Real Madrid ក្នុងឆ្នាំ២០០៣ ក្នុងតម្លៃខ្លួន ២៥លានផោន៕