(បរទេស)៖ តារាចម្រៀង K-pop អតីតសមាជិកក្រុម 2NE1 Park Bom កាលពីថ្ងៃទី១៣ ខែមីនា បានចេញបទចម្រៀងទោលរបស់ ខ្លួនហើយជាមួយនឹងវីដេអូតន្ត្រីលើកដំបូងបន្ទាប់ពីតារាស្រីរូបនេះខកខានចេញបទថ្មីៗអស់រយៈពេល ៨ឆ្នាំមកនេះ។

អាល់ប៊ុមចម្រៀងថ្មីរបស់ Park Bom មានឈ្មោះថា "Spring" ដោយគ្រាន់តែរយៈពេលមួយថ្ងៃនៃការចេញផ្សាយបទថ្មី ធ្វើឲ្យអ្នកគាំទ្ររបស់ Park Bom រំភើបចិត្តយ៉ាងខ្លាំងទោះបីជានាងមិនបានបង្ហាញមុខជាក្រុមក៏ដោយ។ អ្នកគាំទ្រម្នាក់ បានសរសេរថា "OurSpringParkBom" ពិតជាអស្ចារ្យណាស់! តន្ត្រីសូឡូដំបូងរបស់ Park Bom ដែលសហការជាមួយ អតីតមិត្តរួមក្រុមរបស់នាង Sandara Park អមដោយរូបភាពផងនោះពិតជាធ្វើឲ្យបទចម្រៀងមានភាពទាក់ទាញនិង កាន់តែពិរោះ។

គួរបញ្ជាក់ថា "Spring" គឺជាអាល់ប៊ុមចម្រៀងថ្មីដ៏ល្អឥតខ្ចោះសម្រាប់ការវិលត្រឡប់របស់ Park Bom បន្ទាប់ពីបទចម្រៀងចុងក្រោយ "Don’t Cry" របស់នាងបានចេញផ្សាយកាលពីឆ្នាំ២០១១ ដែលការរង់ចាំនេះមាន រយៈពេល៨ឆ្នាំហើយសម្រាប់អ្នកគាំទ្រ ប៉ុន្តែវាពិតជាមានតម្លៃ។ រឹតតែអស្ចារ្យប្រសិនបើអតីតសមាជិក 2NE1 ដែល បានរំសាយក្នុងឆ្នាំ២០១៦ ពួកគេអាចនឹងត្រឡប់មកសម្តែងជាក្រុមម្តងទៀត នេះជាការលើកឡើងរបស់ Park Bom៕