(បរទេស)៖ ភាពជាម្ដាយមិនបានធ្វើឲ្យតារាហូលីវូតស្រី Kylie Jenner បាត់បង់សម្រស់ឡើយ ប៉ុន្តែវីដេអូចុងក្រោយបំផុតរបស់នាង បានបង្ហាញឲ្យគ្រប់គ្នាឃើញថានាងនៅតែមានរូបរាងស្រស់ស្អាតដដែលទោះបីជាមួយឆ្នាំទៅហើយក្រោយពីសម្រាលបានកូនស្រី Stormi ។

ម្ចាស់ក្រុមហ៊ុន Kylie Cosmetics វ័យក្មេងរូបនេះបានធ្វើឲ្យអ្នកគាំទ្ររបស់នាងជឿថា សម្រស់ នៅតែជាភាពទាក់ទាញដ៏សំខាន់មួយដែលមិនអាចខ្វះបានដូចដែលគ្រប់គ្នាបានឃើញរូបភាពរបស់នាងនៅលើ Instagram កាលពីថ្ងៃទី១១ ខែមីនា បើប្រៀបធៀបនឹងមួយឆ្នាំមុន Kylie នៅតែមានរាងស្លីម។

គួរបញ្ជាក់ថា Kylie Jenner គឺជាប្អូនស្រីវ័យក្មេងជាងគេរបស់តារាទូរទស្សន៍អាមេរិកដ៏ល្បី Kourtney, Kim និង Khloe Kardashian ហើយ នាងតែងតែមិនភ្លេចថែរក្សាសុខភាពឡើយព្រោះបន្ទាប់ពីផ្តល់កំណើត Stormi បានរយៈពេល ៥ខែ តារាស្រីរូបនេះបាន ត្រឡប់ទៅធ្វើលំហាត់ប្រាណឡើងវិញដើម្បីថែទាំរូបរាងរបស់នាងឲ្យនៅតែស្រស់ស្អាត ជាពិសេសការហែលទឹកក៏ជា កីឡាមួយប្រភេទដែល Kylie ចូលចិត្តផងដែរ៕