(ភ្នំពេញ)៖ ដោយមើលឃើញពីក្តីអាណិតអាសូរ និងដើម្បីចែករំលែកក្តីស្រលាញ់ ដល់ប្រជាពលរដ្ឋកំពុងជួបការខ្វះខាត ចាស់ជរា កុមារកំព្រានោះលោកឧកញ៉ា ហ៊ួត ជា ដែលជាស្ថាបនិកនាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួត ជាផ្គត់ផ្គង់គ្រឿងសំណង បានដឹកនាំតារាសិល្បៈខ្មែរមួយចំនួន ព្រមទាំងវត្តមានរបស់លោកឧកញ៉ា ឌួង ឆាយ បានធ្វើសម្មភាពចុះចែកអំណោយដល់ប្រជាពលរដ្ឋ និងលោកតាលោកយាយជាង ១០០នាក់។

សម្មភាពនៃការចុះចែកអំណោយ និងរំលែកក្តីស្រលាញ់ពីសំណាក់លោកឧកញ៉ាចិត្តធម៌ ហ៊ួត ជា, លោកឧក ញ៉ា ឌួង ឆាយ រួមទាំងសិល្បករ-សិល្បការិនីនេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចបរិវេទវត្តគល់ទទឹង សង្កាតព្រែថ្មី ខណ្ឌច្បាអំពៅ។ចំពោះការចុះចែកអំណោយនេះដែរ គឺបានធ្វើឡើងចំឱកាសថ្ងៃពិសេស គឺខួបកំណើតរបស់លោកឧកញ៉ា ហ៊ួត ជា តែងម្តង។
តាមការកត់សម្គាល់នៅក្នុងកម្មវិធីចំអំណោយខាងលើ ដែលផ្តើមឡើងដោយទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា ហ៊ួត ជា នោះគឺមានការចូលរួមដូចជា៖ លោក ឧកញ៉ា ដួងឆាយ, លោក វិចិត្រដារ៉ា ព្រមជាមួយអ្នកសិល្បៈមាន៖លោក សាន ផានិត ,លោក អ៊ឹម ជីវ៉ា ,អ្នកស្រី ប្រជ្រុយ និងសប្បុរសជនមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះលោកឧកញ៉ា ហ៊ួត ជាបានថ្លែងអំពាវនាវនៅក្នុងកម្មពិធីចែកអំណោយនោះថា «នាឱកាសថ្ងៃខួបកំណើតរបស់ខ្ញុំថ្ងៃនេះ (១៣ មីនា) គឺខ្ញុំគ្រាន់តែចង់សូមសូមណោមពរអោយបងប្អូន ដែលមានលទ្ធភាពប្រារពពីធីខួបកំណើតជួបជុំមិត្តភក្តិផឹកស៊ីសប្បាយ មេត្តាប្តូរមកធ្វើអំពើល្អវិញ គឺតាមរយៈការចែកទានជូនដល់ប្រជាពលរដ្ឋខ្វះខាត ឬ ក៏ចែកទានដល់ព្រះសង្ឃ ដែលខ្វះចង្ហាន់នៅតាមទីវត្តអាមដាច់ស្រយ៉ាលវិញ។»

សូមបញ្ជាក់ថា អំណោយដែលត្រូវបានយកទៅចែកជួនដល់លោកតា លោកយាយ ប្រជាពលរដ្ឋខ្វះខាតនោះរួមមាន៖អង្ករ២តោន, ទឹកសុទ្ធ ១០០កេស និងងៀត ៥គីឡូ។ ចំពោះប្រជាពលរដ្ឋដែលទទួលបានអំណោយពីលោកឧកញ៉ា ហ៊ួត ជា នោះគឺមានចំនួន ១១៣គ្រួសារ រួមទាំងព្រះសង្ឃដែលកំពុងតែគង់នៅវត្តគល់ទទឹងផងដែរ៕