(ថៃ)៖ ថ្មីៗនេះ ទស្សនិកជនសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ពេលឃើញតារាថៃ កញ្ញា Ying Ying តែងតែបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនរបស់នាង ជាសាធារណៈថា មានការឈឺចាប់ ពេលឃើញសង្សាររបស់នាង នៅក្បែរនារីផ្សេងទៀត ខណៈដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្រអាណិតនាងជាខ្លាំង។ យ៉ាងណាមិញ ក្រោយ Ying Ying ថាគូស្នេហ៍នាង ក្បត់ចិត្តមានស្រីថ្មី លោក Toomtam ជាគូស្នេហ៍នាង បានចេញមុខអះអាងថា លោកមិនបានមានអ្នកថ្មីនោះទេ ពោលគ្រាន់តែហត់នឿយនឹងស្នេហាប៉ុណ្ណោះ។

ផ្ទុយទៅវិញ បើតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះ Ying Ying បានទម្លាយពីអារម្មណ៍ផ្ទាល់ខ្លួនប្រាប់អ្នកកាសែតថា នៅពេលនាងឃើញ Toomtam និងនារីម្នាក់ នៅក្បែរគ្មាន នាងពិតជាពិបាកចិត្តខ្លាំងណាស់ តែជាសំណាងល្អហើយ មានមិត្តភក្ដិជួយផ្ដល់កម្លាំងចិត្ត។ នាងមិនបានដឹងទេ ថាមិត្តប្រុសត្រឡប់មកវិញឬអត់ ដឹងត្រឹមថាពេលនេះ ធ្វើឲ្យខ្លួនរឹងមាំសិន នៅពេលមានរឿងភ្លាមៗ។ មួយវិញទៀត នៅពេលមើលការសម្ភាសន៍របស់ Toomtam លោកថាលោកយល់ ហើយក៏ខូចចិត្ត ឈឺចិត្ត។ ហេតុអីដំបូងស្រលាញ់នារីម្នាក់នោះ តាមគេស្អិតរហូតគេមិនចង់ជួបសុំគេជួប ដល់ឥឡូវមកនិយាយថា ថយចិត្តស្រលាញ់…។

ទោះយ៉ាងណាក្តី មិត្តប្រុសរបស់ Ying Ying ក៏បានចេញមុខបដិសេធថាខ្លួនមិនបានក្បត់នោះទេ គ្រាន់តែមានអារម្មណ៍ហត់នឿយនឹងស្នេហា តែក្រោយមកក៏មានរូបភាពប្លែកធ្លាយជាច្រើនរបស់លោក Toomtam ទាក់ទងនិងតារាស្រីម្នាក់ឈ្មោះ Louknum ជាហេតុធ្វើឲ្យមហាជនសង្ស័យថាលោកពិតជាក្បត់ YingYing ពិតមែន។ ទាក់ទងនឹងរឿងនេះ គេមិនទាន់ដឹងនៅឡើយទេ ថាគូស្នេហ៍មួយគូនេះ អាចនឹងផ្សះផ្សារគ្នាវិញ ឬសម្រេចចិត្តបែកផ្លូវគ្នាដើររៀងខ្លួន៕