(ក្រុងឡុងដ៍)៖ លោក Gareth Southgate គ្រូបង្វឹកក្រុមតោកំណាចអង់គ្លេស បានប្រកាសឈ្មោះកីឡាករចំនួន ២៥រូប ដែលលោកបានកោះហៅចូលជម្រើសជាតិ ត្រៀមប្រកួតប្រកួតជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 នាចុងខែនេះទល់នឹងក្រុមសាធារណរដ្ឋឆេក និងម៉ុងតេនីក្រូ។

ក្រុមដែលទើបឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2018 ដែលបញ្ចប់ទៅដោយ ចំណាត់ថ្នាក់លេខ៤ នៅប្រទេសរុស្ស៊ីថ្មីៗនេះ ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល A នៃវគ្គជម្រុះ UEFA Euro 2020 ជាមួយនឹង ៤ប្រទេសផ្សេងទៀតរួមមាន ឆេក ម៉ុងតេនីក្រូ បុលហ្គារី និងកូសូវ៉ូ ដែលនឹងចាប់ផ្តើមការប្រកួតវគ្គជម្រុះដំបូងចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ដោយអង់គ្លេសបានកោះហៅកីឡាករមានដូចជា៖

១. អ្នកចាំទី៖ Jack Butland (Stoke City), Tom Heaton (Burnley) និង Jordan Pickford (Everton)។

២. ខ្សែការពារ៖ Trent Alexander-Arnold (Liverpool), Ben Chilwell (Leicester City), Michael Keane (Everton), Harry Maquire (Leicester City), Danny Rose (Tottenham Hotspur), Luke Shaw (Manchester United), John Stones (Manchester City), James Tarkowski (Burnley), Kieran Trippier (Tottenham Hotspur) និង Kyle Walker (Manchester City)។

៣. ខ្សែបម្រើ៖ Ross Barkley (Chelsea), Dele Alli (Tottenham Hotspur), Fabian Delph (Manchester City), Eric Dier (Tottenham Hotspur), Jordan Henderson (Liverpool), Ruben Loftus-Cheek (Chelsea) និង Daclan Rice (West Ham United)។

៤. ខ្សែប្រយុទ្ធ៖ Harry Kane (Tottenham Hotspur), Marcus Rashford (Manchester United), Jadon Sancho (Borussia Dortmund), Raheem Sterling (Manchester City) និង Callum Wilson (Bournemouth)៕