(អាមេរិក)៖ តារាចម្រៀងវ័យ២៥ឆ្នាំ Justin Bieber បានខិតខំរៀបចំអាល់ប៊ុមថ្មីរបស់ខ្លួន ដែលជាអាល់ប៊ុមចម្រៀងទី៥ ដើម្បីត្រឡប់មកស្វាគមន៍អ្នកគាំទ្ររបស់ខ្លួនជាថ្មី បន្ទាប់ពីលោកនិង Hailey Baldwin ក្លាយជាប្តីប្រពន្ធ។

ប្រភពមួយឲ្យដឹងថា Justin ពិតជារំភើបនិងតាំងចិត្តជាខ្លាំង ក្នុងការធ្វើអាល់ប៊ុមថ្មីនេះសម្រាប់អ្នកគាំទ្រ ប៉ុន្តែគេកំពុងរៀបចំវាយ៉ាងស្ងប់ស្ងាត់មុននឹងប្រកាសឲ្យគ្រប់គ្នាបានដឹង។ ប្រភពដដែលបញ្ជាក់ថា Justin ស្រឡាញ់ការបង្កើតតន្ត្រីថ្មី ដែលមាន Hailey ជាភរិយា នៅផ្តល់កម្លាំងចិត្តគ្រប់ពេល ហើយកាលពីថ្ងៃទី៩ ខែមីនា តារាប្រុសរូបនេះបានបើកគណនី Instagram ផងដែរ។

នៅពេលជីវិតសិល្បៈហាក់ស្ងប់ស្ងាត់ Justin មានអារម្មណ៍ថា មិនមានទំនាក់ទំនង ហើយលោកបានបង្ហាញពីការតស៊ូយ៉ាងខ្លាំង ក្រោយពីជួបប្រទះរឿងរ៉ាវជាច្រើនក្នុងជីវិត ប៉ុន្តែបច្ចុប្បន្នរូបគេតែងមាន Hailey នៅជាមួយទោះស្ថិតក្នុងគ្រា លំបាកយ៉ាងណាក៏ដោយ។

តារាម៉ូឌែលស្រីរូបនេះតែងផ្តល់ក្តីស្រឡាញ់និងគាំទ្រស្វាមីរបស់នាងជានិច្ច ប៉ុន្តែពេលខ្លះ Justin បែរជាមានអារម្មណ៍ចំពោះផ្លូវចិត្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ព្រោះតែការសម្រេចចិត្តខុសនាពេលកន្លងមកធ្វើឲ្យលោក ពិបាកនឹងទុកចិត្តមនុស្សសូម្បីតែការជឿជាក់លើ Hailey៕