(បាសេឡូណា)៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយដោយជោគជ័យក្នុងពានរង្វាន់ លីគអឺរ៉ុប UEFA Champions League បន្ទាប់ពីបំបាក់ក្រុមមកពីបារាំង Lyon នៅកីឡដ្ឋាន Camp Nou ក្នុងលទ្ធផល ៥-១ បញ្ចប់ជើងទី២ នៃវគ្គ ១៦ក្រុមនាយប់មិញនេះ។

ក្រុមកំពូលតារាងនៅ La Liga មួយនេះ បានក្លាយជាក្រុមកូនពៅក្នុងវគ្គ ៨ក្រុមនៃ UEFA Champions League ខណៈដែលលេងស្មើ ០-០ កាលពីជើងទី១ នៅទឹកដីបារាំង ក្នុងខណៈ Liverpool បានយកឈ្នះម្ចាស់ផ្ទះ Bayern Munich ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Allianz Arena នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

កីឡាករកំពុងឡើងជើង Lionel Messi រកបាន ២គ្រាប់ ខណៈមិត្តរួមក្រុម៣រូបផ្សេងទៀត រួមមាន Philippe Coutinho, Gerard Pique និង Dembele សុទ្ធតែរកបានម្នាក់១គ្រាប់ដូចគ្នាៗ ដើម្បីបញ្ជូន Barcelona ឡើងទៅវគ្គ ១/៤ នៃ Champion League ជាបន្តទៀត ក្នុងនាមជាក្រុមអេស្ប៉ាញតែមួយគត់ ក្រោយពេល Atletico Madrid និងក្រុមការពារតំណែងជើងឯក Real Madrid ហាលអាវអស់ហើយនោះ។

ក្រុមដែលឈ្នះពាន២ កាលពីរដូវកាលមុន FC Barcelona មួយបានជ្រុះត្រឹមវគ្គ ៨ក្រុមចុងក្រោយកាលពីរដូវកាលឆ្នាំ ២០១៧-២០១៨ ក្រោមថ្វីជើងរបស់ក្រុមអ៊ីតាលី AS Roma៕