(ថៃ)៖ បន្ទាប់ពីការងារសិល្បៈរៀងរយ៉ាលដៃបន្តិច គូស្នេហ៍តារាសម្តែងថៃល្បីឈ្មោះ Taew Natapohn និង Ton Arch មិនបង្អង់យូរឡើយ ក៏បានដឹងដៃគ្នាយ៉ាងត្រសង់ទៅសាងភាពផ្អែមល្ហែមជាមួយគ្នា នៅប្រទេស ន័រវែស ភ្លែតតែម្តង។ គូស្នេហ៍តារាប្រុសស្រីមួយគូនេះ កំពុងតែធ្វើឱ្យអ្នកគាំទ្រ មិនតិចនោះទេ លួចច្រណែន នឹងទំនាក់ទំនងរបស់អ្នកទាំងពីរ ទោះបីស្រឡាញ់គ្នាយូរហើយក៏ពិតមែន ប៉ុន្តែភាពផ្អែមល្ហែមរបស់ពួកគេ តែងតែមានដាក់គ្នាទៅវិញទៅមករហូត។

បើតាមការកត់សម្គាល់ តារាស្រីពូកែរាំគ្រប់ក្បាច់ Taew Natapohn និងគូស្នេហ៍ មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល១៣ ឆ្នាំមកហើយ ខណៈថ្មីៗនេះ នាងកំពុងតែផ្អែមល្ហែមជាមួយគូស្នេហ៍នៅ Norway។ បើតាមការឱ្យដឹង Taew និងគូស្នេហ៍បានទៅដល់ប្រទេសដ៏ស្រស់ស្អាតមួយនេះ ៤ថ្ងៃមកហើយ តែនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ នាងទើបតែធ្វើការចែករំលែក រូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ក្នុង Instagram ឱ្យទស្សនិកជនបានឃើញ។ ក្នុងរូបភាពទាំងនោះ បានរំលេចនូវទេសភាពដ៏ស្រស់ស្អាតជាច្រើន នៃតំបន់ Aurora ដែលមានពន្លឺយ៉ាង​ភ្លើង លេចឡើង​នៅ​ភាគ​ខាងជើង។ ពួកគេមើលទៅពិតជាផ្អែមល្ហែម យ៉ាងខ្លាំង ជាមួយនឹងពេលវេលាដ៏ល្អនេះ។

គួរជម្រាប់ថា កាលពីដើមឆ្នាំ ២០១៩, គូស្នេហ៍មួយគូនេះបានធ្វើដំណើរទៅប្រទេសជប៉ុន ជាមួយតារាប្រុសស្រីដទៃ និងមិត្តភ័ក្រជាច្រើនផងដែរ រួមមាន៖ Jirayu, Alek Teeradetch, Toey Jarinporn, និង Mew Nittha ជាដើម៕