(ភ្នំពេញ)៖ ជាការពិតណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ កម្មវិធីកំសាន្តប្រចាំស្ថាន័យទូរទស្សន៍នានា តែងតែរៀបចំបទចម្រៀងប្រពៃណីជាតិជាច្រើនទម្រង់ ដោយមានការចូលរួមសម្តែង ពីសំណាក់តារាប្រុសស្រីជាច្រើនរូប មកច្រៀងរាំជុំគ្នា បង្អូតសម្រស់ក្នុងឈុតប្រពៃណីយ៉ាងសមសួន ស័ក្តសមជាសុភាពបុរស-សុភាពនារីខ្មែរ។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០១៩ នេះ ក៏មិនខុសពីឆ្នាំដទៃដែរ ខណៈស្ថាន័យទូរទស្សន៍ CTN បានថតត្រៀមកម្មវិធីកំសាន្តរបស់ខ្លួន សម្រាប់អបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ក្នុងនោះ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំងនោះ គឺទាំងតារាប្រុសស្រី ក្មេងចាស់ គ្រប់វ័យទាំងអស់ បានរំលេចសម្រស់ដ៏ទាក់ទាញក្នុងឈុត ប្រពៃណីយ៉ាងស្អាត ក្នុងបែបបទផ្សេងៗគ្នា។

តាមការកត់សម្គាល់ រាល់សម្លៀកបំពាក់ ដែលគ្រងដោយសិល្បករទាំងអស់ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមិត្តនារីៗ ដែលកំពុងមានបំណងចង់កាន់សម្លៀកបំពាក់សម្រាប់ បុណ្យចូលឆ្នាំ ឬចូលរួមពិធីនានា។ តាមរយៈនេះ គេឃើញថាមានតារាជាច្រើន ទៅចូលរួមថតត្រៀមសម្រាប់បុណ្យចូលឆ្នាំ ក្នុងនោះមានដូចជា៖ អ្នកនាង យុគ ចិន្តា, កញ្ញា មាស សុខសោភា, អ្នកនាង កាតុ, កញ្ញា រ៉ូលីន, កញ្ញា សុភ័ក្រ កុសុម៉ា, កញ្ញា កាឆយ, កញ្ញា បេប៊ី, កញ្ញា បាន មុន្នីល័ក្ខ,​ កញ្ញា ពេជ្រ អាវីហ្សា,អ្នកនាង ឡាយ លក្ខិណា កញ្ញា ហេង ស្រីពេជ្រ, តារាកំប្លែងនាង អ៊ីត, លោក ខាន់ ជេមស៍, លោក អេឡិច ចាន់ត្រា,សាហារ៉ា,លោក ញ៉ែម សុគន្ធ, លោក សុធា ពិសិដ្ឋ និងតារាល្បីៗជាច្រើនរូបទៀតជាដើម។

ទស្សនិកជន ចង់ដឹងថារាល់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលគ្រងដោយសិល្បករទាំងអស់ មានភាពស្រស់ស្អាត និងលេចធ្លោរយ៉ាណា សូមទស្សនារូបភាពខាងក្រោម៖