(ភ្នំពេញ)៖ បន្ទាប់ពីបទថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «អូន​ជា​អ្នក​មាន សម​នឹង​អ្នក​មាន​ដូច​គ្នា» ត្រូវបានលុបចេញ ដោយសារទទួលរងការរិះគន់ច្រើនពីមហាជន ពេលនេះ តារាប្រុស នាយ ចឺម បានបញ្ចេញនូវស្នាដៃចម្រៀងមួយទៀតហើយ ក្រោមចំណងជើងថា «អ្នកណាល្អគ្រប់១០» ដែលមានអត្ថន័យលើកទឹកចិត្ត ដល់មនុស្សធ្លាប់មានកំហុស។ បទថ្មីនេះ ត្រូវបានអ្នកតាមដានសិល្បៈមើលឃើញថា ទទួលបាននូវការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ទាំងទឹកដមសំនៀង និងខ្លឹមសារនៃបទចម្រៀងល្អ។

ពិតណាស់តាមរយៈបទថ្មី «អ្នកណាល្អគ្រប់១០» របស់នាយចឺម នេះផងដែរ ក៏ត្រូវបានមហាជនភាគច្រើន ធ្វើការកត់សម្គាល់ថា វាមានអត្ថន័យខ្លាំងណាស់​ ពិសេសនោះ គឺហាក់បីដូចជា ច្រៀងដើម្បីលើកទឹកចិត្ត និងលួងចិត្ត នាយចឺម ខ្លួនឯងផ្ទាល់តែម្តង បន្ទាប់ពីលោកទទួលរងការរិះគន់ពីមហាជន។ មិនតែប៉ុណ្ណោះ ខ្លឹមសារក៏បានជួយលើកទឹកចិត្ត មនុស្សដែលបាក់ទឹកចិត្ត ត្រូវតែតស៊ូប្រឹងប្រែង រក្សាគោលដៅ ដែលខ្លួនចង់បាន កុំបោះបង់ចោល ពេលមានកំហុសបន្តិចបន្តួច ព្រោះគ្មាននរណាល្អគ្រប់១០នោះទេ។

តោះ! ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖