(កូរ៉េ)៖ បទចម្រៀង «Solo» របស់ Jennie សមាជិកក្រុម Blackpink ដែលបង្ហោះនៅលើ Youtube ពេលនេះទទួលបានការ Like ពីអ្នកគាំទ្ររហូតដល់ទៅ ៥លាននាក់ នៅថ្ងៃទី១២ ខែមីនា។ វាគឺជាភាពអស្ចារ្យថ្មីមួយសម្រាប់តារាចម្រៀងកូរ៉េស្រី ដែលទើបនឹងបញ្ចេញបទចម្រៀងទោលមិនបានប៉ុន្មានខែផង ប៉ុន្តែសន្ទុះនៃការគាំទ្រនាងមិនចាញ់ការសម្តែងជាក្រុមឡើយ ធ្វើឲ្យ Jennie កំពុង​ប្រែក្លាយខ្លួនជាតារា K-Pop ស្រីដ៏ឆ្នើមជាងគេនៅពេលនេះ។

គួរបញ្ជាក់ថា «Solo» បានចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំមុន ដែលជាតន្ត្រីសូឡូដំបូងរបស់សមាជិក Blackpink Jennie ។ ដោយឡែកសមាជិកផ្សេងទៀតដូចជា Rose, Jisoo និង Lisa កំពុងត្រៀមបញ្ចេញចម្រៀងទោលនៅក្នុងឆ្នាំ២០១៩នេះ និងនៅឆ្នាំក្រោយ។ ក្រុមអ្នកគាំទ្របានសម្តែងក្តីរីករាយ និងអបអរសាទរដល់ Jennie និងតារាស្រី Blackpink បីរូបទៀតផងដែរ៕