(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា សម្រាប់ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី១ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែមីនាចុងសប្តាហ៍នេះតែម្តង ដោយមាន១៤ក្រុមចូលរួម ខណៈណាហ្គាវើល ជាក្រុមការពារតំណែងជើងឯក។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩ រួមមាន៖
- អគ្គិសនីកម្ពុជា Vs កំពង់ចាម
- គិរីវង់សុខសែនជ័យ Vs យុវជនទន្លេបាទី U18
- ភ្នំពេញក្រោន Vs បឹងកេត (ជើងឯករងរដូវកាលមុន)។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ រួមមាន៖
- អាស៊ីអឺរ៉ុប យូណាយធីត Vs ណាហ្គាវើល (ជើងឯករដូវកាលមុន)
- វិសាខា Vs សូលទីឡូអង្គរ
- ព្រះខ័នរាជស្វាយរៀង Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
- ក្រសួងការពារជាតិ Vs អង្គរថាយហ្គឺរ៕