(ភ្នំពេញ)៖ កីឡាករដែលមានបទពិសោធន៍ច្រើននៅលីគកំពូលកម្ពុជា និងជាខ្សែបម្រើកណ្តាលរបស់ភ្នំពេញក្រោន អ៊ុក សុធី មានការរំពឹងខ្ពស់សម្រាប់ការត្រៀមខ្លួនក្នុងការលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១៩នេះ។

សុធី បានរៀបរាប់ថា «ក្រុមរបស់យើងមានការរៀបចំល្អច្រើនជាងឆ្នាំមុនៗ ដោយយើងបានធ្វើការបោះជំរុំនៅប្រទេសថៃ វាធ្វើឲ្យយើងមានការត្រៀមខ្លួនល្អច្រើន ហើយចំពោះការហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ ខ្ញុំសង្កេតឃើញថាពួកយើងមានការសហការគ្នាបានល្អ ជាពិសេសគឺមួយរយៈចុងក្រោយនេះ យើងក៏មានប្រកួតច្រើនផងដែរ ដូច្នេះម្នាក់ៗក្នុងក្រុមក៏មានការខំប្រឹងខ្លាំងដែរ»

ខ្សែបម្រើកណ្តាលរូបនេះ មានក្តីរំពឹងទុក និងធ្វើបានល្អ ហើយអាចទទួលបានលទ្ធផលល្អទាំងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៣ ទៀតផង៕