(ប្រីសស្តុន)៖ កីឡាករស្នូកឃ័រ Ronnie O’Sullivan បានបន្តកាន់កាប់ពានរង្វាន់ Player Championship 2019 ដដែល ក្រោយប្រកួតឈ្នះគូប្រជែង Neil Robertson នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១០-៤ នារាត្រីថ្ងៃអាទិត្យ ទី១០ ខែមីនា ដែលត្រូវបានធ្វើឡើងនៅទីក្រុង Preston នៃប្រទេសអង់គ្លេស។

កីឡាករសញ្ជាតិអង់គ្លេស វ័យ៤៣ឆ្នាំរូបនេះ វាយបាន ១០១ពិន្ទុសម្រាប់សិតទី១ ក្នុងការបំបែកកំណត់ត្រា ១០០០ century breaks ដើម្បីបន្តកាន់កាប់ពាន Player Championship ជាបន្តទៀត ដែលធ្វើបានក្នុងលទ្ធផលដូចគ្នា ពេលផ្តួលមិត្តរួមជាតិ Barry Hawkins កាលក្នុងវគ្គ ៨នាក់ចុងក្រោយ។

យ៉ាងណាមិញ អតីតម្ចាស់ជើងឯកពានរង្វាន់ពិភពលោក ៥សម័យកាល O’Sullivan ក៏រកបានជ័យជម្នះក្នុងការចូលរួម លើកទី៩៩៦ និង ៩៩៧ របស់លោកផងដែរតាមរយៈទទួលបានជ័យជម្នះទៅលើដៃគូ John Higgins ដោយលទ្ធផល ៦-៤ ក្នុងវគ្គ ៨នាក់ចុងក្រោយផងដែរ មុនបន្តយកឈ្នះ Mark Allen នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៦-០។

តាមរយៈជ័យជម្នះនេះផងដែរ ធ្វើឲ្យជើងខ្លាំងស្នូកឃ័រដែលឈរនៅចំណាត់ថ្នាក់លេខ ៣ពិភពលោក Ronnie O’Sullivan រកបានចំណូលបានជាង ១០លានដុល្លារអាមេរិកពីការប្រកបអាជីពនេះចាប់តាំងពីឆ្នាំ១៩៩២ និងវាយបាន ពិន្ទុខ្ពស់បំផុត ១៤៧ខ្ពស់ជាងគេបំផុតចំនួន ១៥ដងទៀតផង៕