(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានបន្តឈរនៅលេខរៀងទី២ ក្នុងតារាង Premier League ដដែលគិតត្រឹមសប្តាហ៍ទី៣០ ជើងទី២ ក្នុងខណៈយកឈ្នះគូប្រជែង Burnley ៤-២ យប់មិញនេះ ស្របពេលក្រុមការពារតំណែងជើងឯក Manchester City យកឈ្នះ Watford ៣-១ នារាត្រីថ្ងៃសៅរ៍។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp រកបាន ៧៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Man City ដែលមាន ៧៤ពិន្ទុ។

កីឡាករប្រេស៊ីល Roberto Firmino និងមិត្តរួមក្រុម Sadio Mane រកបានម្នាក់ ២គ្រាប់ដូចគ្នា ដែលគ្រាប់វាយបកនៅក្រោយពេល Ashley Westwood បានស៊ុតគ្រាប់នាំមុខឲ្យ Burnley តាំងពីនាទីទី៦ និងគ្រាប់ទី២ កើតឡើងនៅនាទីទី៩០+៣ ដោយកីឡាករ Johann។

យ៉ាងណាក៏ដោយ តារាជើងស៊ុត និងម្ចាស់ស្បែកជើងមាសនៅ Premier League រដូវកាលមុន Mohamed Salah រកបានមិនបាន ១គ្រាប់ឡើយ ខណៈពួកគេត្រូវតាំងជាមួយក្រុមម្ចាស់ផ្ទះ Bayern Munich នារាត្រីថ្ងៃពុធសប្តាហ៍នេះ បញ្ចប់ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយនៃ UEFA Champions League៕