(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមភ្ញៀវបង់ក្លាដេស ក្នុងមិត្តភាពអន្តរជាតិនៅ ពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ផ្តើម ក្រោមតម្លៃសំបុត្រចូលទស្សនាផ្ទាល់តម្លៃ ១០០០០រៀល និង ៥០០០រៀល។

ក្រុមដែលស្ថិតនៅក្នុងទ្វីបអាស៊ីទាំងពីរនេះ ធ្លាប់មានប្រវត្តិជួបគ្នា ២ដងនាពេលកន្លង និងខកខានជួបគ្នាអស់រយៈពេល ១០ឆ្នាំមកហើយ គិតចាប់តាំងពីជួបគ្នាចុងក្រោយក្នុងឆ្នាំ២០០៩ ដោយកម្ពុជាចាញ់ ០-១ និងស្មើម្តងដោយលទ្ធផល ១-១ កាលឆ្នាំ២០០៧៕