(ភ្នំពេញ)៖ ពិតជាមិនធម្មតា! រោងភាពយន្ត Prime CINIPLEX និងតារាសម្ដែងក្នុងរឿង «ទារុណកម្មខ្មោច» បានបើកធ្វើពិធី Fan Meeting ក្នុងនោះមានកាអញ្ជើញ ចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយស ជាមួយនឹងវត្តមាន តួសម្តែងល្បីក្នុងរឿង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានធ្វើឲ្យកម្មវិធីទាំងមូល ដំណើរការទៅយ៉ាងរលូន។ កម្មវិធីនេះ គឺធ្វើឡើងដើម្បីឆ្លើយតប នឹងការគាំទ្រកាន់តែច្រើន ពីសំណាក់មហាជន ទៅលើភាពយន្តខ្មែរ ពោលគឺការផ្ដល់ជារង្វាន់លើកទឹកចិត្ត ដល់អ្នកទិញសំបុត្រចូលទស្សនា។

ផលិតករភាពយន្ត បានថ្លែងឲ្យដឹងថា ជាមួយនឹងភាពសប្បាយរីករាយជាច្រើន ពីការឈ្នះរង្វាន់ទូរស័ព្ទ VIVO Y91 នឹង​កាដូរជាច្រើនទៀត ពីរោងភាពយន្ត Prime Cineplex និង រឿង «ទារុណកម្មខ្មោច» ដែលនេះជាការអបអរ និង​ស្វាគមន៍យ៉ាងពិសេស ចំពោះ​​​​ការគាំទ្រសាច់រឿងខ្មែរផងដែ។

ផលិតករ ហ៊ុយ យ៉ាឡេង បានឲ្យដឹងថា រឿង «ទារុណកម្មខ្មោច» ការចាក់បញ្ចាំង គឺនៅតែទទួលរៀបចំបន្តបេសកកម្មរបស់ខ្លួន ទាំងនៅតាមរោងកុនទំនើបៗ នៃក្រុងភ្នំពេញ និងនៅបណ្តាខេត្តមួយចំនួន ដូចជា ត្រៀមបញ្ចាំងនៅក្រុងព្រះសីហនុ បាត់ដំបង និងជាច្រើនខេត្តទៀត។ លោកពិតជាអរគុណដែលឃើញ មហាជនគាំទ្រខ្មែរលើកស្នាដៃខ្មែរនេះ ជាទឹកចិត្តកម្លាំងចិត្តសំខាន់បំផុត។

តារាសម្ដែង ដួង ម៉ានិច្ច, កញ្ញា សួង ស៊ីធឿន ​និងលោក ឆឹម សក្កដា​ ជាតួសំខាន់ៗនៅក្នុងរឿង «ទារុណកម្មខ្មោច» បានថ្លែងស្រដៀងៗគ្នាថា ពួកគេពិតជាមាន​រីករាយ ពេលឃើញមានការផ្តល់កិត្តិយស ពីសំណាក់ហ្វេនៗ បានគាំទ្រកុនខ្មែរ កាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេនឹងប្ដេជ្ញាសម្ដែងរឿងក្រោយទៀត ឲ្យកាន់តែល្អជាងនេះ បន្ថែមទៀត។

ខ្សែភាពយន្តរឿង «ទារុណកម្មខ្មោច» កំពុងបញ្ចាំងគ្រប់រោងកុន ហើយសន្ទុះការគាំទ្រពិសេសយុវវ័យ មានការពេញចិត្តខ្លាំង គ្រប់គ្នាចប់ទះដៃកោតសរសើរភាពយន្តនេះថា ពិតជាអស្ចារ្យ ពួកគេនិយាយថា កូនខ្មែរធ្វើបានហើយភាបយន្តមួយរឿងនេះ ពិតជាមិនចាញ់បរទេសឡើយ សូមឲ្យអ្នកមិនទាន់បានទស្សនា​​ ប្រញាប់ទិញសំបុត្រទស្សនា កុំឲ្យខកខានភាពយន្តដ៏ល្អមួយនេះ ឲ្យសោះ​ ហើយក៏ជាកាអបអរសាទរ រោងភាពយន្ត Prime Cineplex ដែលបានមកដល់ប្រទេសកម្ពុជា អស់រយៈពេល២ឆ្នាំមកនេះ ដោយមានសន្ទុះគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ នៅកម្ពុជា។

សូមបញ្ជាក់ថា រោងភាពយន្ត Prime Cineplex​ ដែលមានពីសាខារួចមកហើយ គឺនៅផ្សារសុវណ្ណាជាន់ទី៤​ និងបុរីវិមានភ្នំពេញផ្លូវជាសុផារាជាន់ទី៣។​ រោងភាពយន្ត Prime Cineplex នឹងមានសាខាទី៣មួយទៀតនៅ ចោមចៅផងដែរ ដែលគ្រោងនឹងបើកសម្ពោធក្នុងពេលឆាប់ៗនេះហើយ៕