(ភ្នំពេញ)៖ បទប្រភេទមនោសញ្ចេតនា ស្នេហាកម្សត់ ត្រូវចិត្តយុវវ័យសម័យថ្មី ដែលមានចំណងជើងថា «គេចពីមនុស្សក្បត់ ជួបមនុស្សសាវ៉ា» ដែលច្រៀង ដោយ កញ្ញា វីរៈ និច្ច ត្រូវបានគេមើលឃើញថា ទទួលបាននូវការចាប់អារម្មណ៍ និងមានអ្នកគាំទ្ររីករាយសណ្តាប់ជាច្រើន ក្នុងបណ្តាញសង្គម។ បទថ្មីនេះ គឺល្បីខ្លាំង និងទទួលការគាំទ្រខ្លាំង មិនចាញ់បទរបស់នាង មានចំណងជើងថា «មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា» ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក កាលពីមួយរយៈមុនឡើយ ។

ជាការតក់សម្គាល់ តារាស្រីរូបនេះ មិនសូវចេញបទចម្រៀងញឹកញាប់នោះទេ តែពេលចេញមួយៗមក គឺខ្លឹមតែម្តង ពេលគឺផ្ទុះខ្លាំង ក្នុងទីផ្សារសិល្បៈបច្ចុប្បន្ន។ អ្វីដែលពិសេស ក្រៅពី បង្ហើរសំនៀងយ៉ាងមានទឹកដម ជាមួយប្រភេទចម្រៀងមនោសញ្ចេតនា មួយនេះហើយ ងាកមកការសម្តែងរបស់ វីរៈ និច្ច វិញគឺ ដាក់ទឹកមុខចូលនឹងសាច់រឿង មានសប្បាយ កម្សត់លាយឡំគ្នា មើលហើយចង់មើលម្តងទៀត។

ដូច្នេះចង់ដឹងថា បទថ្មីនេះ ពិរោះ និងទាក់ទាញយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖