(មេនឆេស្ទើ)៖ ក្លឹបបាល់ទាត់បិសាចក្រហម Manchester United ដែលមានមូលដ្ឋានក្នុងទឹកដីអង់គ្លេស និងស្ថិតក្នុងក្របខណ្ឌ Premier League នៅពេលគ្រោងនឹងតែងតាំងលោក Ole Gunner Solskjaer ជាគ្រូបង្វឹកពេញសិទ្ធិ​ ហើយក្លឹបនិងផ្តល់ប្រាក់ពលកម្ម ដែលមានចំនួនជាងពាក់កណ្តាលនៃប្រាក់ពលកម្មរបស់លោក Jose Mourinho នេះបើតាមការចេញផ្សាយដោយ Mirror នាថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៩។

បន្ទាបពីបានជួយក្លឹប Man Utd ឡើងទៅវគ្គ ៨ក្រុមពាន Champions League ក្រោយពីបានយកឈ្នះក្លឹប PSG 3-1 ក្នុងការប្រកួតវគ្គ ១៦ក្រុមលោក Solskjaer ត្រូវបានក្លឹបមានបំណងផ្តល់ប្រាក់ពលកម្មប្រមាណ ៧.៥លានផោនស្មើនិងប្រមាណ ៩លានដុល្លារក្នុងមួយឆ្នាំ គ្រាដែលអតីតគ្រូបង្វឹកលោក Mourinho ធ្លាប់ទទួលបាន ១៥លានផោនក្នុងមួយឆ្នាំ។

គិតត្រឹមពេលនេះលោក Solskjaer ដែលមានវ័យ ៤៦ឆ្នាំសញ្ជាតិន័រវេស បច្ចុប្បន្នបានដឹកនាំក្រុម Man Utd បាន១៧ ប្រកួតឈ្នះ ១៤ប្រកូតស្មើ២ប្រកួតចាញ់ ១ប្រកួតក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស៕