(ថៃ)៖ ជាការពិត បច្ចុប្បន្នការកែសម្ភស្ស បានក្លាយជារឿងមួយធម្មតាទៅហើយ មិនថាអ្នកសិល្បៈប្រុសស្រី ឬក៏មនុស្សទូទៅនោះទេ។ ដោយសារភាពចង់ស្រស់ស្អាត និងដើម្បីបំពេញតម្រូវការទីផ្សារជាអ្នកសិល្បៈ តារាមួយចំនួនបានទៅកែសម្ភស្សឱ្យស្អាតបន្ថែមពីសម្រស់ ដែលបានមកពីធម្មតា។ ថ្ងៃនេះ យើងសូមបង្ហាញជូនលោកអ្នក នូវតារាភាពយន្តថៃល្បីៗឈ្មោះ ០៨ ដួង ដែលត្រូវបានគេដឹងថា មិនមានការវះកាត់កែសម្ភស្សអ្វីឡើយ តែនៅតែស្រស់ស្អាត និងទាក់ទាញ ខណៈតារាស្រីទាំងនោះភាគច្រើនជាកូនកាត់ និងខ្លះជាជនជាតិថៃចំ។

ខាងក្រោមនេះគឺជា តារាស្រី ០៨ដួង ដែលល្បីថាមានសម្រស់ស្អាតពីធម្មជាតិ មិនមានការវះកាត់កែសម្ភស្ស៖

១៖​ តារាស្រី កញ្ញា Yaya Urassaya តារាស្រីរូបនេះ មិនត្រឹមតែល្បីល្បាញក្នុងស្រុក ត្រូវប៉ាន់ថតភាពយន្តនោះទេ សូម្បីតែក្រុមហ៊ុនក្រៅប្រទេសក៏ទាក់ទងនាងទៅផ្សាយពាណិជ្ជកម្មឱ្យផងដែរ។ នាងក៏ត្រូវបានគេដឹងថា ជាតារាស្រីដែលទទួលបានពាន់រង្វាន់ផ្នែកសិល្បៈ ជាច្រើនផងដែរ។

២៖ Bella Ranee ជាតារាស្រី សម្រស់បាន មានទីផ្សារសិល្បៈភាពយន្តគួរឱ្យកត់សម្គាល់ និងត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់ ថាមានសម្រស់ស្អាតបែបធម្មតា។

៣៖ Anne Thongprasom សម្រស់របស់តារាស្រីរូបនេះ បានធ្វើឱ្យនាងនាង លេចធ្លោរ ក្នុងចំណោមតារាស្អាតប្រចាំប្រទេសផ្សេង និងមន្តស្នេហ៍ឆក់យកនូវ បេះដូងទស្សនិកជនជាច្រើន ឱ្យស្រឡាញ់ចូលចិត្តនាងផងដែរ។

៤៖​ Kimberley Anne Voltemas តារាស្រីដួងនេះ បានក្លាយជាទីចាប់អារម្មណ៍មួយ ចំពោះមហាជនទូទៅ មិនថាការងារសិល្បៈ ជីវិតស្នេហា ជាមួយលោក Mark Prin ឬសម្រស់នោះទេ។

៥៖ Kwan Usamanee មិនខុសគ្នាប៉ុន្មានពីតារាស្រីទាំង ៤ខាងលើទេ Kwan បានធ្វើឱ្យបុរសមិនតិចនាក់នោះទេ លង់នឹងមន្តស្នេហ៍ នៃសម្រស់ពីធម្មជាតិរបស់នាង ជាពិសេសរាល់ពេលតុបតែងខ្លួនទៅកម្មវិធី នាងតែងមានភាពលេចធ្លោរជានិច្ច។

៦៖ Poo Praya Lunberg តារាស្រីរូបនេះ មានសម្រស់លើផ្ទៃមុខ សិចស៊ី គយគន់មិនចេះជិនណាយ ជាពិសេស នាងប្រៀបបាននឹងតារាហូលីវ៉ូតដ៏ល្បីម្នាក់អ៊ឹចឹង ពេលតុបតែខ្លួនស្ទែរអឺរ៉ុប។

៧៖ Sririta Jensen សម្រស់ពីធម្មតា របស់តារាស្រីដួងនេះ ក៏មិនចាញ់គ្នាប៉ុន្មាន ទៅនឹងតារាស្រីទាំង ៦ខាងលើនោះទេ នាងស្រស់ស្អាតខ្លាំង ទោះមិនវះកាត់កែសម្ភស្សក្តី។

៨៖ Taew Nataphon នាងមិនត្រឹមតែត្រូវបានទស្សនិកជនសរសើរ ថាចេះរាំគ្រប់ក្បាច់យ៉ាងទាក់ទាញ់នោះទេ តែសម្រស់របស់តារាស្រីប្រចាំទូរទស្សន៍លេខ៣ថៃ រូបនេះ ក៏ទាក់ទាញក្រសែរភ្នែកបុរសៗមិនតិចនាក់នោះដែរ៕