​(ភ្នំពេញ)៖ «អធិរាជវាលស្មៅ Ganzberg 2019» រដូវកាលទី៤ ត្រូវបានប្រកាសឡើង ដើម្បីផ្សព្វផ្សាយឲ្យដឹងពីព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ដែគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅស្ថានីយ៍ទូរទស្សន៍ MyTv។

លោក ប៉ុច វិចិត្រ ប្រធានទីផ្សារ និងជាតំណាងឲ្យអគ្គនាយកស្ថានីយទូរទស្ស MyTv បានថ្លែងថា វិស័យកីឡាបាល់ទាត់នៅកម្ពុជា សព្វថ្ងៃកំពុងតែមានការរីចម្រើនឥតឈប់ឈរ នឹងទទួលបានការគាំទ្រកាន់តែខ្លាំង ពីសំណាក់ស្រទាប់យុវជនខ្មែរ។ ​សម្រាប់ការប្រកួតរដូវកាលទី១ទី២ និងទី៣បញ្ចប់ទៅដោយមានភាពរលូន និងទទួលបានជោគជ័យ ដើម្បីរួមចំណែងអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ ​Ganzberg ​សហការជាមួយស្ថានីយទូរទស្ស MyTv រៀបចំឲ្យមានការ​ប្រកួតរដូវកាលទី៤ជាបន្តទៀត។

ជាការពិត ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ដែលមានឈ្មោះថា ​«អធិរាជវាលស្មៅ Ganzberg 2019» រដូវកាលទី៤នៅស្ថានីយ៍ទូរទស្សន៍ MyTv កាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែមិនា​នេះ លោក ស៊ី ថូណាថាន់ ប្រធានគ្រប់គ្រងកីឡាបាល់ទាត់ ប្រចាំក្រុមហ៊ុន CBS បានឲ្យដឹងថា​ ការប្រកួតនេះអាចដំណើតការទៅបាន ដោយមានការជួយឧបត្ថម្ភធំ ពីក្រុមហ៊ុន Ganzberg និងទទួលបានជំនួយបច្ចេកទេស ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។

លោកបានបន្តថា ម្យ៉ាងវិញទៀត ​ដោយសាតែមើលឃើញ​ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ សន្ទុះនៃអ្នកគាំទ្រកាន់តែច្រើនសន្ធឹកសន្ធាប់ទៀតផង។ ដូច្នេះហើយទើបគេ​មានការជឿជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រកួតនេះរួច យុវជនយើងនឹងអាចឈានទៅដណ្ដើម ជើងឯកពីការប្រកួតនៅលើឆាកអន្តរជាតិ។

លោក Brune Brew ​បានថ្លែងថា​ Ganzberg​ បានរួមចំណែកយ៉ាងសំខាន់ ជាមួយទូរទស្សន៍ MyTV ក្នុងការចូលរួមលើកស្ទួយវិស័យកីឡា បាល់ទាត់នៅកម្ពុជា។ កម្មវិធីប្រកួតនេះ បានឆ្លងកាត់វគ្គប្រកួតជម្រុះតាមមណ្ឌលយ៉ាងស្វិតស្វាញ នៅតាមបណ្ដាខេត្ត រាជធានីក្នុងប្រទេសកម្ពុជា ក្នុងទិសដៅចម្រាញ់យកក្រុមខ្លាំង ចំនួន៣២ក្រុមឡើងមកប្រកួតគ្នា ដើម្បីដណ្ដើមយកប្រាក់រង្វាន់ ជើងឯកចំនួន១៥០០០ដុល្លារ សហរដ្ធអាមេរិកពីការប្រកួតបាល់ទាត់​រដូវកាលទី៤នេះ៕