(ភ្នំពេញ)៖ មិនសរសើរមិនបាន ជាមួយនឹងស្នាដៃចម្រៀងថ្មី ច្រៀងរួមគ្នា ដោយកំពូលតារាចម្រៀងស្រីរូបស្រស់ពីរដួង គឺកញ្ញា សុខ ពិសី និងកញ្ញា ឡូរ៉ាម៉ម ក្រោមចំណងជើងថា «ស្រីស្អាត»។ តាមរយៈបទចម្រៀងមួយនេះ តារាស្រីទាំងពីរមិនត្រឹមតែបង្ហើរសំនៀងយ៉ាងពិរោះរណ្តំនោះទេ ថែមទាំងខ្លឹមសារចម្រៀងមានអត្ថន័យល្អ បង្ហាញឱ្យគ្រប់គ្នាបានដឹង ពីតម្លៃនារីទៀតផង។ អ្វីដែលមហាជនកោតសរសើរមិនដាច់ពីមាត់នោះ ក្នុងវីដេអូចម្រៀង គឺមានការសម្តែងនូវឈុតឆាកមួយចំនួន បញ្ចូលនូវទម្រង់សិល្បៈវប្បធម៌ខ្មែរដូចជា ក្បាច់គុនប្រដាល់ ការរាំរបាំប្រពៃណីជាតិខ្មែរគួរឱ្យសរសើរ។

ក្រៅពីតារាចម្រៀងស្រី កញ្ញា សុខ ពិសី និង ឡូរ៉ាម៉ម ចម្រៀង និងសម្តែងបានយ៉ាងល្អនោះ គឺក្នុងបទនេះ ប្រជុំដោយនារីស្អាតៗជាច្រើនរូប ចូលរួមសម្តែងជាមួយ ក្នុងនោះមានដូចជា ឌីជេ ណាណា, កញ្ញា ទឹម រដ្ឋា និងតារាស្រី ព្រមទាំងតារាស្រី ដែលមានសមត្ថភាព និងមានទេពកោសល្យ ជាច្រើនរូបផ្សេងទៀតផងដែរ។ បទចម្រៀងថ្មីនេះ គឺពិតជាទាក់ទាញអារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ទាំងចង្វាក់ភ្លេងថ្មី និងបច្ចេកទេសថត និងការសម្តែង រួមទាំងសំនៀងមានទឹកដមរបស់តារាស្រីទាំងពីរ បានធ្វើឱ្យចម្រៀងមួយនេះ លេចធ្លោរ និងទទួលបានការចូលចិត្តយ៉ាងច្រើន។

ដើម្បីកុំឱ្យខាតពេលយូរ ចង់ដឹងបទ «ស្រីស្អាត» មានអត្ថន័យល្អ និងបង្ហាញពីវប្បធម៌ខ្មែរល្អយ៉ាងណានោះ សូមរីករាយទស្សនាដូចតទៅ៖