(ប៉ារីស)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានបរាជ័យក្នុងលទ្ធផល ១-៣ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Rennes ថែមទាំងត្រូវកាតក្រហមសមាជិក ១រូបផងដែរសម្រាប់ជើងទី១ នៃវគ្គ១៦ក្រុមពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League។

កីឡាករខ្សែប្រយុទ្ធ Iwobi ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យក្រុមអង់គ្លេស Arsenal ត្រឹមចាប់ផ្តើមលេងបាន ៣នាទីដំបូង មុនពេលបាត់បង់សមាជិក Papastathopoulos នៅនាទី៤១ ដោយសារទទួលបានកាតលឿង ២ដង និង Bourigeaud ជួយឲ្យក្រុមម្ចាស់ផ្ទះបារាំង Rennes តាមបានស្មើ ១-១ នៅនាទី៤២ ជាមួយនឹង Monreal ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៦៥ និង Sarr រកបានគ្រាប់ចុងម៉ោងនៅនាទី៨៨។

តាមរយៈលទ្ធផលចាញ់ក្រៅដី ១-៣ នេះដែរ គឺតម្រូវឲ្យ Arsenal ត្រូវរកឲ្យបាន ២គ្រាប់វិញក្នុងជើងទី២ នាសប្តាហ៍ក្រោយក្នុងកីឡដ្ឋាន Emirates ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ៕