(ក្រុងឡុងដ៍)៖ កីឡាករវាយកូនបាល់ទោល Andy Murray បានថ្លែងឲ្យដឹងថា រូបគេមានអារម្មណ៍ធូរស្បើយពីបញ្ហារបួសត្រគៀក បន្ទាប់ពីទទួលបានការវះកាត់ដោយជោគជ័យនាពេលថ្មីៗនេះ។

កីឡាករជនជាតិអង់គ្លេស វ័យ៣១ឆ្នាំ Murray បានថ្លែងប្រាប់ BBC បន្ថែមទៀតថា មានអារម្មណ៍ធូរស្បើយច្រើនលើស ពី ៥០ភាគរយហើយ បន្ទាប់ពីទទួលបានការវះកាត់តាំងពីខែមករា ឆ្នាំ២០១៩ តែមិនអាចវិលចូលទីលានបាននៅឡើយ ទេ ក្រោយពេលអតីតម្ចាស់ជើងឯក Grand Slam ៣សម័យកាលនេះបានកំពុងតែត្រៀមចូលរួមប្រកួតក្នុងកម្មវិធី Australian Open នៅប្រទេសអូស្រ្តាលីកាលខែមករាដើមឆ្នាំនេះ។

Andy Murray ដែលជាអតីតកីឡាករឈរនៅចំណាត់ថ្នាក់លេខ១ ក្រោយឈ្នះពានធំ Wimbledon កាលឆ្នាំ២០១២ នោះ បានសង្កត់ធ្ងន់ថា «ខ្ញុំត្រូវតែរង់ចាំដោយភាពអត់ធ្មត់បំផុត ជាមួយនឹងគោរពវេជ្ជបញ្ជាមិនឲ្យធ្វើសកម្មភាពខ្លាំងៗនោះទេក្នុងរយៈពេល ៤ខែក្រោយពីវះកាត់រួច»

កីឡាករដែលឈរនៅចំណាត់ថ្នាក់លេខ១ របស់អង់គ្លេសរូបនេះបានយំក្នុងសន្និសីទមុនបើកការប្រកួត Australian Open 2019 និងបង្ខំចិត្តខកខ្លួនពីកម្មវិធីនេះផងដែរ ដោយសាររូបគេនៅមានអារម្មណ៍ឈឺត្រគៀក និងប្រកាសចូលនិវត្តន៍ បន្ទាប់ពីបញ្ចប់យុទ្ធនាការ Wimbledon ឆ្នាំនេះ៕