(ថៃ)៖ ទស្សនិកជន ដែលនិយាមតាមដានសិល្បៈថៃ មានការចាប់អារម្មណ៍គ្រប់គ្នា ខណៈថ្មីៗនេះ តួឯកស្រី Mai Davika បានបង្ហាញរូបថតស្និតស្នាលគ្នាជាមួយលោក Ter Chanatavit ដែលជាគូស្នេហ៍នាងជាច្រើន ក្នុងឈុតសម្លៀកបំពាក់ទាក់ទាញ ប្រៀបបាននឹងគូស្នេហ៍ជិតរៀបការ។ សកម្មភាពទាំងនេះ បានធ្វើឱ្យទស្សនិកជនដាក់ថា សង្ស័យថា តើពួកគេថតរូប Pre-Wedding គ្រោងចូលរោងការឆាប់ៗឬយ៉ាងណា?

ពិតណាស់ គូស្នេហ៍តារាថ្មីថ្មោងមួយគូនេះ កំពុងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទាំងក្នុង និងក្រៅស្រុក ខណៈលោក Ter Chantavit និង Mai Davika បានថតរូបគូគៀកកើយ ផ្អែមល្ហែម ថែមខាងស្រីតែងកាយបែបនារីជប៉ុនយ៉ាងស្រស់ស្អាតទៀតផង។ អ្វីដែលពិសេស មានការលើកឡើងថា អ្នកទាំងពីរ ថត Pre-Wedding តែតាមពិតទៅ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៩ អ្នកទាំងបីរបានចូលរួម ក្នុងកម្មវិធីខួបកំណើតរបស់អ្នកចាត់ការម្នាក់របស់ Mai Davika ដោយមានការចូលរួមពីក្រុមការងារជនជាតិជប៉ុន ខណៈកម្មវិធីរៀបចំយ៉ាងសប្បាយរីករាយ ពោលគឺមិនមែន រូប Pre-Wedding ឡើយ។

យ៉ាងណាមិញ ងាកមករកតារាប្រុស Ter Chanatavit វិញ បានធ្វើការចែករំលែករូបភាព ដែល Mai បានបង្ហោះ ព្រមទាំងបន្ថែមនូវពាក្យពេជន៍យ៉ាងផ្អែមល្ហែមថា «ខ្ញុំមិនអាចទៅណាបានទេ ដោយសារគូស្នេហ៍របស់ខ្ញុំ»។​ ភ្លាមៗនេះ ទស្សនិកជនបានចូលទៅ Comment គ្រប់គ្នា ព្រមទាំងជូនពរឱ្យអ្នកទាំងពីរផ្អែមល្ហែមបែបនេះរហូតផងដែរ៕