(លីសស្បោន)៖ ក្រុមបាល់ទាត់ FC Porto បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាលើកទី១ គិតចាប់តាំងពីឆ្នាំ ២០១៥ នៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League បន្ទាប់ពីទម្លាក់គូប្រជែង AS Roma របស់អ៊ីតាលីក្នុង នាទីបន្ថែម ១៥នាទី ២ដងក្នុងលទ្ធផល ៣-១ នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។

ប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR បានជួយឲ្យ Roma តាមស្មើក្រុមម្ចាស់ផ្ទះ Porto ១-១ វិញនៅនាទីទី៣៧ ពីការស៊ុតបានសម្រេចដោយកីឡាករ De Rossi បន្ទាប់ពីត្រូវបានកីឡាករ Francisco Soares រកគ្រាប់នាំមុខឲ្យ Porto នៅនាទី២៦ និងគ្រាប់ជ័យ ២-១ បានកើតឡើងនៅនាទីទី៥២ ពីការធ្វើសម្រេចដោយកីឡាករ Marega រហូតដល់ចប់ការប្រកួតពេញម៉ោងធម្មតា ៩០នាទី។

លទ្ធផលនេះ គឺស្មើគ្នា ៣-៣ សរុបទាំង២ជើង បន្ទាប់ពីពួកគេបានបរាជ័យ ២-១ ផងដែរកាលពីជើងទី១ នៅទឹកដី Roma មានន័យមាន ១គ្រាប់សម្រាប់ការប្រកួតក្តៅដីទាំងពីរជើង ដែលតម្រូងឲ្យលេងម៉ោងថែម ៣០នាទីទៀត ខណៈ VAR បានជួយអាជ្ញាកណ្តាលផ្តល់បាល់ប៉េណាល់ទីឲ្យ Porto ស៊ុតបានសម្រេចដោយកីឡាករ Telles នៅនាទី១១៧ ដែលសរុបលទ្ធផលទាំងពីរជើង Porto ឈ្នះ Roma ៤-៣ ចូលរួមជាមួយ Spurs, Ajax និង Man Utd ក្នុងវគ្គ៨ក្រុមជាបន្តទៀតដែលនឹងចាប់ផ្តើមជ្រើសរើសគូប្រកួតនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដ៏ខ្លីខាងមុខនេះ បន្ទាប់ពី រកឃើញ ៤ក្រុមបន្ថែមនាសប្តាហ៍ក្រោយ៕