(បាសេឡូណា)៖ ក្លឹបរួមក្របខណ្ឌ La Liga, Girona បានលើកពានរង្វាន់ប្រចាំតំបន់ Supercopa De Catalan Cup 2019 ក្រោយយកឈ្នះគូប្រជែង អ្នកមានបុណ្យ FC Barcelona ក្នុងលទ្ធផល ១-០ ដែលបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៩។

សម្រាប់ការប្រកួតនេះដែរ គឺបានរៀបចំឡើងដោយជ្រើសរើសក្រុម២ ដែលស្ថិតនៅតំបន់កាតាឡាន់ មានចំណាត់ថ្នាក់ល្អបំផុតនៅ La Liga ក្នុងការប្រកួតនៃកីឡដ្ឋាន Estadi Nova Creu Alta ស្ថិតនៅទីក្រុង Sabadell។

១គ្រាប់ជ័យជម្នះរបស់ Girona ធ្វើបានដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Cristhian Stuani ស៊ុតគ្រាប់បាល់ប៉េណាល់ទី នៅនាទីទី៦៩ ហើយនេះជាការឈ្នះពានរង្វាន់ Supercopa de Catalan Cup 2019 លើកដំបូងរបស់ពួកគេទៀតផង៕