(ថៃ)៖ នៅដើមខែមីនា ឆ្នាំ ២០១៩ តារាសម្តែងប្រុសល្បីឈ្មោះ លោក Yetthana បានបង្ហាញប្រាប់ដល់ទស្សនិកជន តាមរយៈបណ្តាញសង្គមថា លោកបានបែកបាក់គ្នាជាមួយនឹងមិត្តស្រី កញ្ញា Yingying Sarucha ហើយ ខណៈដំណឹងនេះធ្វើឱ្យទស្សនិកជនជាច្រើន សម្តែងនូវការចាប់អារម្មណ៍។ ទោះបង្ហើបបែបនេះក្តី តែតារាប្រុសរូបនេះមិនបានប្រាប់ពីមូលហេតុពីការបែកបាក់គ្នានោះទេ។

ខណៈរឿងនេះ កំពុងស្ថិតក្នុងមន្ទឹលសង្ស័យរបស់ទស្សនិកជន នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ តារាស្រី Yingying បានចូលរួមក្នុងកម្មវិធីសិល្បៈមួយ ហើយក្នុងនោះ នាងក៏បានផ្តល់បទសម្ភាសន៍ឱ្យអ្នកកាសែតពាក់ព័ន្ធនឹងការបែកបាក់គ្នាផងដែរ។ នាងនិយាយយ៉ាងខ្លីថា មូលហេតុ គឺដោយសារមានជនទី៣ និងនាងបានដឹងរឿងនេះ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩។

Yingying បន្តថា នាងបានចែកផ្លូវគ្នា ចាប់តាំងពីនាងបានដឹងរឿងនេះ នៅថ្ងៃនោះមក ហើយនាងនិងគូស្នេហ៍មិនដែលជួបគ្នាម្តងទៀតនោះទេ ហើយនាងក៏បានសំណូមពរទៅអតីតមិត្តប្រុស ឱ្យប្រាប់សាធារណៈជនដោយផ្ទាល់ពីរឿងនេះដែរ តែលោក Toomtam Yutthana មិនទាន់មានពេលវេលាក្នុងការបកស្រាយ៕