(ម៉ាឌ្រីដ)៖ លោក Florentino Perez ប្រធានក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា នឹងធ្វើឡើង កាន់ទីក្រុង London ប្រទេសអង់គ្លេស ដើម្បីចរចារកអ្នកចាត់ការទូទៅថ្មី បន្ទាប់ពី Real Madrid បានជ្រុះចេញពីពានរង្វាន់អឺរ៉ុប UEFA Champions League នារដូវកាលនេះដ៏លឿនបំផុតត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Ajax។

បើយោងតាមប្រភពមកពី Fox Sports ក៏បានរាយការណ៍មកដែរថា ក្នុងដំណើររបស់ Perez ទៅអង់គ្លេសលើកនេះ នឹងធ្វើការពិភាក្សាជាមួយលោក Mauricio Pochettino អ្នកចាត់ការទូទៅនៃក្លឹប Tottenham Hostspur និងអតីតគ្រូ បង្វឹក Manchester United លោក Jose Mourinho ដើម្បីមកជំនួសកៅអីគ្រូបង្វឹកបច្ចុប្បន្នលោក Santiago Solari ដែលមិនអាចធ្វើការកែទម្រង់ក្រុមបាន។

យ៉ាងណាក៏ដោយ ក្រុម Los Blancos នឹងមិនអាចតែងតាំងអ្នកចាត់ការ Jose Mourinho ម្តងទៀតបានទេ ដ្បិតគ្រូ បង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានក្លឹប Real Madrid បណ្តេញចេញពីតំណែងកាលឆ្នាំ២០១២ ខណៈគ្រូបង្វឹក សញ្ជាតិអាហ្សង់ទីន Pochettino ជាបេក្ខភាពទី១ ដោយកំពុងដើរលើផ្លូវដ៏ស័ក្តិសមផងដែរជាមួយការជួយឲ្យ Spurs ឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃពាន UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ នេះ៕