(ប៊ែកឡាំង)៖ លោក Joachim Low ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅពេលនេះបានបង្ហាញថា លោកមិនមានគម្រោងកោះហៅកីឡាករ Jerome Boateng, Mats Hummels និង Thomas Muller ចូលក្រុមសារជាថ្មីម្តងទៀតនោះទេ។

បុរសវ័យ ៣០ឆ្នាំដែលជាកីឡាករខ្សែការពារ Jerome Boateng និង Mats Hummels គ្រាដែលខ្សែបម្រើប្រយុទ្ធ Thomas Muller ដែលមានវ័យ ២៩ឆ្នាំ ជាក់ស្តែងកីឡាករទាំង៣រូបនេះរបស់ក្លឹប Bayern Munich ដែលធ្លាប់បានជួយឲ្យអាល្លឺម៉ង់ឈ្នះពានរង្វាន់ World Cup 2014 នៅប្រទេសប្រេស៊ីល។

ការជ្រើសរើសរបស់លោក Joachim Low ក្នុងក្រុមជម្រើសជាតិថ្មីឆ្នាំ២០១៩ នេះ គឺត្រៀមការប្រជែងពាន Euro 2020 ដោយផ្តល់ឱកាលឲ្យយុវជនជំនាន់ក្រោយ និងចង់កែទម្រង់នៃក្រុមឈុតធំ គ្រាដែលកីឡាករឆ្នើម Thomas Muller ធ្លាប់បង្ហាញខ្លួនបាន ១០០ប្រកួត ដោយក្នុងនោះរកបាន ៣៨គ្រាប់ឲ្យក្រុមជម្រើសជាតិផងដែរ៕