(កូរ៉េ)៖ មេធាវីរបស់កំពូលតារាចម្រៀងវ័យក្មេងរបស់ក្រុម BIGBANG Seungri បានចេញមុខបកស្រាយដោយប្រុងប្រយ័ត្ន ចំពោះបញ្ហាទាំងឡាយពាក់ព័ន្ធនឹង Seungri។

SBS funE បានរាយការណ៍ថា គណៈកម្មការប្រឆាំងអំពើពុករលួយ និ សិទ្ធិមនុស្ស (ACRC) កំពុងពិនិត្យមើល ថាតើសារឆ្លើយឆ្លងគ្នាតាមរយៈ KakaoTalk ដែលគេអះអាងថា ជាសារដែលសរសេរដោយ Seungri នោះពិតឬក្លែងក្លាយ?

ACRC ទទួលបានសាររាប់ពាន់ពីខាង KakaoTalk ដែលប្រើឈ្មោះរួមមាន Seungri, Yu និងតារាល្បីៗជាច្រើននាក់ទៀត។ សារដែល​បានស៊ើបអង្កេតរួមមានសារ ដែលអះអាងថាពាក់ព័ន្ធនឹងរឿងរកស៊ីផ្លូវភេទផងដែរ។

លោក Son Byung Ho មេធាវីរបស់ Seungri បាននិយាយថា «យើងមិនឆ្លើយតបទៅនឹងរបាយការណ៍ផ្សេងៗអំពីសារនោះទេ យើងនឹងឆ្លើយតបបន្ទាប់ពីលទ្ធផលនៃការស៊ើបអង្កេត»

ភស្តុតាងរបស់ KakaoTalk ត្រូវបានរាយការណ៍ទៅ ACRC ជំនួសឲ្យប៉ូលីស ព្រោះវារួមបញ្ចូលទាំងសារដែលគួរឲ្យសង្ស័យពាក់ព័ន្ធនឹងប៉ូលីស។

ប្រសិនបើមានការពាក់ព័ន្ធដល់ប៉ូលីសនោះភស្តុតាងរបស់ KakaoTalk នឹងត្រូវបញ្ជូនដោយផ្ទាល់ទៅកាន់ព្រះរាជអាជ្ញា ជំនួសប៉ូលីសបន្ទាប់ពីការស៊ើបអង្កេតរបស់ ACRC៕