(ថៃ)៖ តារាសម្តែងស្រីជួរមុខរបស់ថៃ និងជាតារាស្រីដ៏គួរឱ្យស្រឡាញ់ គឺកញ្ញា Mo Monchanok បានចុះកុងត្រាជាមួយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ តាមមិត្តភ័ក្ររបស់នាង ក្នុងនោះមានដូចជា Bella Ranee Rua Nalinthip និង Preem Ranida។

ជាក់ស្តែង នៅដើមឆ្នាំ ២០១៨ តារាស្រីរូបនេះបានផុតកុងត្រាជាមួយ ONE ៣១ តែនាងមិនបានបន្តកុងត្រានោះទេ ដោយនាងបានសម្រេចចិត្តធ្វើជាតារាឯករាជ្យមួយរយៈសិន។ ទោះបីជាយ៉ាងនេះក្តី តែនៅដើមឆ្នាំ២០១៩ នេះ នាងបានសម្រេចចិត្តចុះកុងត្រា ធ្វើជាតារាប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣ តែម្តង។

ពិតណាស់ កាលពីថ្ងៃខួបលើកទី៤៩ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ Mo Mochannok បានបង្ហាញវត្តមាន ក្នុងក្បួនដង្ហែរលើរថយន្ត ជាមួយនិងតារាប្រុសស្រីផ្សេង ប្រចាំទូរទស្សន៍ ក្នុងនោះរួមមាន Diana Flipo, Patricia Good, Kao Supassara, និង Ice Preechaya។

គួរជម្រាប់ថា តារាស្រីសម្រស់បាន Mo Mochanok បានសម្រេចចិត្តចុះកុងត្រាជាមួយទូរទស្សន៍លេខ៣ថៃ ដោយសារជាប៉ុស្តិ៍មួយដ៏ធំ និងល្បីក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុនក៏បានផ្តល់ឱកាសឱ្យនាងផងដែរ។ Mo Mochanok ត្រូវបានគេមើលឃើញថា មានអារម្មណ៍ល្អ បន្ទាប់ពីនាងបានធ្វើការនៅក្រុមហ៊ុនថ្មីនេះ៕