(ថៃ)៖ បើតាមទស្សនិកជនធ្វើការកត់សម្គាល់ តារាសម្តែងស្រីជួរមុខរបស់ថៃ កញ្ញា Yaya Urassaya បានក្លាយជាតារាស្រីមួយរូប ដែលប្រើប្រាស់របស់របរថ្លៃៗ ខ្ទង់ម៉ឺនដុល្លារ សូម្បីតែរ៉ូបស្លៀកចូលរួមកម្មវិធីផ្សេង ក៏មានតម្លៃថ្លៃ លើសពីការស្មានរបស់ទស្សនិកជនដែរ។ ថ្មីៗនេះ Yaya បានបង្ហាញវត្តមានក្នុងកម្មវិធីមួយ ជាមួយនឹងការតុបតែងខ្លួនបែបសាមញ្ញាៗ តែមើលទៅថ្លៃថ្នូរ និងស្រស់ស្អាតជាច្រើន ដោយរំលេចនូវរ៉ូបដ៏ស្រស់ស្អាត មានពណ៌ចែងចាំង យ៉ាងទាក់ទាញ់តែម្តង ខណៈគ្រាន់តែរ៉ូបមួយនេះ គឺមានតម្លៃរហូតដល់ទៅ ១៧,៨០០ ដុល្លារឯណោះ។

ជាក់ស្តែង កាលពីថ្ងៃទី ០២ ខែមិនា ឆ្នាំ២០១៩ ថ្មីៗនេះ តារាស្រីដែលត្រូវបានគេដឹងថា ជាគូស្នេហ៍របស់តារាសម្តែងប្រុស Nadech Kugimiya បានចូលរួមក្នុងកម្មវិធី «ប្រគល់ពាន់រង្វាន់ សមាគមន៍ភាពយន្តជាតិ» ឆ្នាំ ២០១៩ ជាមួយការតុបតែងខ្លួនយ៉ាងទាក់ទាញ ក្នុងឈុតរ៉ូប តម្លៃ ១៧,៨០០ដុល្លារ។ អ្វីដែលពិសេស ក្នុងកម្មវិធីនេះ បានទទួលបានពាន់រង្វាន់មួយទៀតផង ផ្នែកតារាសម្តែងឈានមុខគេ និងល្អបំផុត ដែលធ្វើឱ្យតារាស្រីរូបនេះ ញញឹមបិទមាត់មិនជិត។

បើតាមប្រភពបានឱ្យដឹងថា ឈុតរ៉ូបដែលនាងបានស្លៀកចូលរួមក្នុងកម្មវិធីខាងលើ គឺត្រូវបានរៀបចំឡើងដោយក្រុមការងារជនជាតិបារាំង ដែលធ្វើឱ្យសម្រស់របស់ យ៉ាយ៉ា មើលទៅស្រស់ស្អាត និងសមសួនជាមួយនឹងរ៉ូបយ៉ាងឥតខ្ចោះតែម្តង។

បើគេនៅចាំមិនភ្លេច នេះមិនមែនជាលើកទី១ នោះទេ ដេល កញ្ញា YaYa បានស្លៀកនូវរ៉ូបមានតម្លៃថ្លៃៗបែបនេះ ពោលគឺកាលពីមួយរយៈមុន នាងបានស្លៀកនូវរ៉ូបវែងពណ៌ខ្មៅ ម៉ាក LV (Louis Vuitton) ដែលជាម៉ាកដ៏ល្បី ចូល​កម្មវិធី «Vic Big 3» មាន​តម្លៃ​រហូត​ដល់​ទៅ ១១,៣០០ដុល្លារ៕