(មេនឆេស្ទើ)៖ នាយកប្រតិបត្តិនៃក្លឹបមេឃខៀវ Manchester City លោក Ferran Soriano បានថ្លែងប្រាប់ BBC ថា ម្ចាស់ក្លឹបមួយនេះបានកំពុងតែពិចារណាទិញក្លឹបបាល់ទាត់មួយបន្ថែមទៀតនៅប្រទេសឥណ្ឌា បន្ទាប់ពីទិញភាគហ៊ុនមួយផ្នែកក្នុងក្លឹប Sichuan Jiuniu FC នៅប្រទេសចិនកាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។

ក្រុមហ៊ុន City Football Group បច្ចុប្បន្ន មាន៧ក្លឹបក្នុងដៃរួមមាន Manchester City នៅអង់គ្លេស New York City របស់អាមេរិក Melbourne City របស់អូស្រា្តលី Yokohama F Marinos របស់ជប៉ុន Girona របស់អេស្ប៉ាញ Atleico Torque របស់អ៊ុយរ៉ាហ្គាយ និងក្លឹប Sichuan Jiuniu FC របស់ចិន ខណៈប្រធានក្លឹបគ្រោងទិញក្លឹបចាប់ពី២ទៅ៣ បន្ថែមទៀត។ លោក Soriano បន្ថែម។

ក្រុមហ៊ុន City Football Group ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ និងបានទិញក្លឹប New York City ដែលលេង ក្នុងលីគអាមេរិក Major League Soccer ជាបុត្រសម្ព័ន្ធរបស់ Man City ដំបូងគេផងដែរ៕