(មេនឆេស្ទើ)៖ តាមការចេញផ្សាយដោយ Dailymail ក្លឹបបាល់ទាត់បិសាចក្រហម Manchester United បានកំពុងត្រៀមធ្វើការចំណាយទឹកប្រាក់ប្រមាណ ១៥៥លានផោន ស្មើនឹងប្រមាណ ២០៤លានដុល្លារក្នុងការនាំយកកីឡាករ ២រូបរបស់ក្លឹបព័រទុយហ្គាល់ Benfica រួមមានកីឡាករ Ruben Dias និង Joao Felix។

បច្ចុប្បន្ន Man Utd ក៏កំពុងតែស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer សញ្ជាតិន័រវេស។ បើយោងតាមរបាយការណ៍របស់ប្រទេសព័រទុយហ្គាល់បានឲ្យដឹងថាក្រុមបិសាចក្រហមកំពុងតែមានឆន្ទៈក្នុងការនាំយកខ្សែការពារកណ្តាលវ័យ ២១ឆ្នាំ Ruben Dias និងខ្សែបម្រើប្រយុទ្ធវ័យ Joao Felix ដែលកំពុងតែបង្ហាញទម្រង់លេងបានយ៉ាងល្អនាពេលបច្ចុប្បន្នឲ្យក្លឹប Benfica ក្នុងការប្រជែងពាន UEFA Europa League រដូវកាលនេះ។

គួរបញ្ជាក់ផងថា Joao Felix កំពុងស្ថិតក្រោមការចង់បានរបស់ក្លឹបជាច្រើននៅអឺរ៉ុប ជាពិសេសក្លឹប Juventus គ្រាដែលខ្សែបម្រើប្រយុទ្ធរូបនេះរកបាន ៧គ្រាប់មកហើយ៕