(ញូវយ៉ក)៖ កីឡាករវាយកូនហ្គោល Tiger Woods បានប្រកាសដកខ្លួនពីការប្រកួត Arnold Palmer Invitational 2019 ដោយសារតែមានបញ្ហាគ្រេចកញ្ចឹងកនាពេលថ្មីនេះ។

អតីតម្ចាស់ជើងឯកពានរង្វាន់ធំៗ ១៤សម័យកាលដែលមានវ័យ ៤៣ឆ្នាំ Tiger Woods បានថ្លែងប្រាប់ BBC ថា បញ្ហារបួសចាស់ត្រង់ក មិនទាន់ជាសះស្បើយ ១០០%នៅឡើយទេ និងជារឿងដែលត្រូវយកចិត្តទុកដែលបង្ខំឲ្យរូបគេ ដកខ្លួនពីកម្មវិធី Arnold Palmer Invitational 2019 ដែលនឹងចាប់ផ្តើមនាចុងសប្តាហ៍នេះហើយនៅលើទីលាន Bay Hill។

កីឡាករដែលឈរនៅតារាងចំណាត់ថ្នាក់លេខ១២ ពិភពលោកបច្ចុប្បន្ន ធ្លាប់បានធ្លាក់ដល់ចំណាត់ថ្នាក់ដ៏អន់បំផុតមិន ធ្លាប់មាន ១១៩៩ ដោយសារតែមានបញ្ហារបួសខ្នងដ៏ធ្ងន់ធ្ងរនាពេលកន្លងមក និងខកខានការប្រកួតក្នុងកម្មវិធីផ្សេងៗ រហូតដល់ទៅ ៥ឆ្នាំ និងទើបតែបានឈ្នះពាន Tour Championship 2018 កាលពីខែសីហាកន្លងទៅ៕