(កូរ៉េ)៖ ពេលនេះ Seungri មានមេធាវីផ្ទាល់សម្រាប់ដំណើររឿងក្តីទាំងឡាយ ពាក់ព័ន្ធនឹងរូបលោកជាមួយបញ្ហាក្នុងក្លឹបកម្សាន្ត Burning Sun ហើយ​បន្ទាប់ពីតារាប្រុសរូបនេះរងការចោទប្រកាន់ថា អាចជាអ្នកនាំស្ត្រីរកស៊ីផ្លូវភេទទៅឲ្យអ្នកជំនួញធំៗ ដែលបានវិនិយោគទុនជាមួយគ្នា។

Son Byung Ho គឺជាមេធាវីរបស់តារាចម្រៀង BIGBANG រូបនេះ ដែលលោកធ្លាប់មានបទពិសោធន៍ធ្វើការ នៅក្នុងក្រុមស៊ើបអង្កេតជាមួយប៉ូលីសអស់រយៈពេល ៦ឆ្នាំមកហើយ។ ក្រោយរងការចោទប្រកាន់ Seungri បានសហការជាមួយប៉ូលីស និងបានចូលខ្លួនបំភ្លឺអស់រយៈពេលជាង ៨ម៉ោង ក្នុងការស៊ើបអង្កេត ដែលមានមេធាវីនៅអមផងដែរក្នុងពេលនោះ។

បន្ទាប់ពីការស៊ើបអង្កេតភ្លាមៗ Seungri បានបញ្ចប់ការធ្វើតេស្តទាំងអស់ ដែលត្រូវបានស្នើសុំដោយអង្គភាពស៊ើបអង្កេតគ្រឿងញៀន ហើយអ្វីៗគឺអវិជ្ជមាន ប៉ុន្តែការធ្វើតេស្តទឹកនោមនិងសក់ អាចត្រូវការពេលបន្ថែម ប្រហែលពីរបីសប្តាហ៍សម្រាប់លទ្ធផល។ សមាជិក BIGBANG វ័យ​ក្មេងរូបនេះបានបដិសេធរាល់ការចោទប្រកាន់ ខណៈដែលប៉ូលីសបានទាក់ទងប្រព័ន្ធផ្សព្វផ្សាយ ដែលបានរាយការណ៍ជាលើកដំបូង ប៉ុន្តែមិនទាន់អាចស្វែងរកទិន្នន័យពាក់ព័ន្ធនឹង Seungri បាននៅឡើយ៕