(ភ្នំពេញ)៖ ចាប់ពីថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្លឹបបឹងកេតអែហ្វស៊ី បានធ្វើដំណើរទៅខេត្តកំពត ដើម្បីបោះជំរុំហ្វឹកហាត់រយៈពេល៥ថ្ងៃ ពោលគឺរហូតដល់ថ្ងៃសុក្រ ទី០៨ ខែមីនា ទើបត្រឡប់មកវិញ។

គួរដឹងដែរថា នៅក្នុងបេសកកម្មដ៏សំខាន់នេះ ក្រុមកីឡាករ និងគ្រូបង្វឹកមានកម្មវិធីជាច្រើនដូចជា ធ្វើការហ្វឹកហាត់ ហើយក៏នឹងមានការប្រកួតមិត្តភាព ១លើកផងដែរទល់នឹងក្រុមបាល់ទាត់បូរីរ័ត្ន អេហ្វស៊ី ដែលនឹងប្រព្រឹត្តទៅក្នុងថ្ងៃទី៧ នៅឯទីលានបាល់ទាត់ខេត្តកំពតផងដែរ។

សូមបញ្ជាក់ផងដែរថា ការបោះជំរុំហ្វឹកហាត់នៅខេត្តកំពតនេះ គឺក្នុងគោលបំណងដើម្បីបន្ថែមនូវការត្រៀមខ្លួនឱ្យកាន់តែល្អ មុនរដូវកាលកាលថ្មីនៃលីគកំពូលកម្ពុជាចាប់ផ្តើមខែនាពាក់កណ្តាលខែនេះ៕