(ឌូបៃ)៖ កីឡាករវាយកូនបាល់ទោល Roger Federer បានឈ្នះរង្វាន់ក្នុងកម្មវិធី Dubai Tennis Championships 2019 ជាលើកទី២ ក្រោយរង់ចាំអស់រយៈពេល ៦,៦០០ថ្ងៃ គ្រាដែលនេះជាការប្រកួតលើកទី១០០ ក្នុងកម្រិតប្រកួត ATP នៅក្នុងប្រទេសអារ៉ាប់រួម (UAE) ខណៈកីឡាករស្វីសរូបនេះធ្លាប់ឈ្នះពាននេះម្តងដែរនៅទឹកដីអ៊ីតាលីកាលឆ្នាំ២០០១។

ការប្រកួតខាងលើបានបញ្ចប់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងទីក្រុង Dubai ដោយកីឡាករសញ្ជាតិស្វីស Ferderer បានយកឈ្នះកីឡាករសញ្ជាតិក្រិក Stefano Tsitsipas ក្នុងលទ្ធផល ២សិតជាប់គ្នាក្នុងលំដាប់ពិន្ទុ ៦-៤ និង ៦-៣ នៅវគ្គផ្តាច់ព្រ័ត្រ។

បុរសវ័យ ៣៧ឆ្នាំ Ferderer បច្ចុប្បន្នមានចំណាត់ថ្នាក់លេខ២ ក្នុងតារាងពានរង្វាន់ ATP Tour និងស្ថិតនៅលេខរៀងទី៧ ក្នុងកម្រិតពិភពលោក ហើយក៏ជាម្ចាស់ពាន ២០គ្រឿងផងដែរគិតត្រឹម ៤កម្មវិធីមាន Australian Open, French Open, Wimbledon និង US Open។ Federer ក៏កំពុងតែតាមកំណត់ត្រារបស់កីឡាករអាមេរិក Jimmy Connors ដោយប្រកួតបាន ១០៩ដងក្នុងកម្មវិធី ATP Tour ដែលបានចូលនិវត្តន៍ទៅហើយនោះ៕