(ថៃ)៖ អ្នកគាំទ្រ បាននាំគ្នាដាក់ការសង្ស័យទៅលើតារាសម្តែងប្រុស លោក Film Thanapat ថាជាជនទី៣ ក្នុង ស្នេហា របស់តារាសម្តែងស្រី Bee Namthip ខណៈថ្មីៗនេះ ទំនាក់ទំនងស្នេហារបស់ Bee Namthip និងគូស្នេហ៍ បានបែកបាក់គ្នាហើយ។ ទោះបីជាយ៉ាងណា លោក Film Thanapat ធ្លាប់ប្រកាសថា លោកមិនមែនជាជន ទី៣នោះទេ ហើយរហូតដល់ស្នេហារបស់ Bee Namthip បានបែកបាក់គ្នា តារាប្រុស Film Thanapat នៅតែអះ អាងថា លោកត្រឹមតែជាសិស្សប្អូន និងសិស្សច្បងក្នុងសិល្បៈប៉ុណ្ណោះ។

បើគេនៅចាំមិនភ្លេច តារាសម្ដែងថៃលោក Film Thanapat និងតារាសម្តែងស្រី Bee Namthip បានចូលរួមសម្ដែង ភាពយន្តជាមួយគ្នាម្ដងមកហើយ ហើយ ប្រជាប្រិយភាពរបស់អ្នកទាំងពីរក៏កាន់តែកើនឡើង រហូតធ្វើឲ្យមហាជន ជាច្រើនគិតថា អ្នកទាំងពីរជាដៃគូ​សម្ដែងយ៉ាងសក្ដិសមគ្នាទៀតផង។ ជាមួយគ្នានេះ តារាសម្ដែងស្រី Bee ទើបតែ ចែកផ្លូវគ្នា ជាមួយនិងមិត្តប្រុសខ្លួន ក្រោយទាក់ទងគ្នាអស់រយៈពេល៨ឆ្នាំមក ហើយក្នុងនោះក៏មានមហាជនជា ច្រើនសង្ស័យថា Film គឺជាជនទី៣ ធ្វើឲ្យស្នេហារបស់ Bee បែកបាក់គ្នា តែលោកក៏ធ្លាប់បានបកស្រាយដែលថា លោកមិនមែនជាជនទី៣ ហើយក៏មិនបានជាប់ពាក់ព័ន្ធអ្វីនឹងរឿងស្នេហារបស់ Bee ដែរ។

ទន្ទឹមគ្នានេះ លោក Film ក៏បានធ្វើបទសម្ភាសន៍មួយ ជាមួយនិងគ្នាកាសែតកាលពីពេលថ្មីៗនេះ ទាក់ទងនិង រឿងនេះថា៖ «ខ្ញុំពិតជាធូរចិត្តណាស់ បន្ទាប់ពីបានបកស្រាយរឿងយល់ច្រឡំ ថាខ្ញុំជាជនទី៣ក្នុងរឿង ស្នេហារបស់ Bee។ ពិតណាស់ពេលនេះខ្ញុំនៅទំនេរ ហើយបើសួរខ្ញុំថាមានទំនាក់ទំនងជាមួយ និងនរណា ឬអត់? គឺមានគ្រាន់តែនិយាយគ្នាធម្មតាតែប៉ុណ្ណោះ ហើយចំពោះទំនាក់ទំនងខ្ញុំ និង Bee គឺគ្រាន់តែជាសិស្ស ប្អូននិងសិល្បច្បងនៅក្នុងសិល្បៈតែប៉ុនណោះ»