(ភ្នំពេញ)៖ កីឡាករ ៦រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC កោះហៅ ចូលរួមក្រុមគោព្រៃជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងបង់ក្លាដែសនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនៅពហុកីឡដ្ឋានជាតិ។

សម្រាប់កីឡាករទាំង៦រូបនេះគឺជាកីឡាករដែលទើបតែប្រកួតចប់ក្នុងព្រឹត្តិការណ៍ AFF U22 Championship 2019 ក្នុងពេលថ្មីៗនេះដោយក្នុងនោះរួមមាន អ្នកចាំទី សាវែង សំណាង, សឿត បារាំង, យ៉ើ មូស្លីម, យ៉ើ សាហ្វី, អ៊ន ចាន់ប៉ូលីន និងកីឡាករ ប្រាក់ ធីវ៉ា។

គួរបញ្ជាក់ផងថា ការប្រកួតរវាងក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាម៉ោង ៦៖៣០ល្ងាច ក្រោមតម្លៃសំបុត្រចូលទស្សនា ១០០០០រៀល និង ៥០០០រៀល ដែលបានដាក់លក់នៅស្តាតអូឡាំករៀងរាល់ ម៉ោងធ្វើការ៕