(អាមេរិក)៖ Rose McGowan បានបង្ហាញពីជម្រើសរបស់នាងក្នុងការរំលូតកូនចោល​ ដោយតារាសម្តែងអាមេរិករូបនេះមិនខ្មាស់អៀននឹងបើកចំហពីរឿងនេះឡើយ។

តារាស្រីដែលជាសកម្មជនវ័យ ៤៥ឆ្នាំរូបនេះ បានឆ្លើយតបទៅនឹងសារមួយរបស់ក្រុមតស៊ូមតិសម្រាប់ស្ត្រី UltraViolet ដែលបានឲ្យដឹងថា «ស្រ្តីម្នាក់ក្នុងចំណោម ៤នាក់ បានរំលូតកូននៅអាយុ ៤៥ឆ្នាំ មានប្រមាណ ៦០% រួចទៅហើយ។ Rose McGowan និយាយថា នាង​បរាជ័យក្នុងការរក្សាកូន និងបានធ្វើការរំលូត ហើយក៏មិនសោកស្តាយចំពោះការសម្រេចចិត្តនេះដែរ»

អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺតារាសម្តែងដ៏មានមន្តស្នេហ៍នេះ បានលើកទឹកចិត្តស្ត្រីដទៃ ឲ្យចេះធ្វើការសម្រេចចិត្តដូចគ្នា និងហ៊ានបើកចំហពីរឿងនេះ ដោយប្រើប្រាស់សញ្ញា #HonestAbortion។ ទោះជាយ៉ាងណាមានមនុស្សជាច្រើនមិនយល់ស្របនឹងសាររបស់ Rose McGowan ទេ។

គួរបញ្ជាក់ថា តារាស្រីរូបនេះគឺជាស្ត្រីដំបូង ដែលចោទប្រកាន់ Harvey Weinstein ពីបទរំលោភបំពានផ្លូវភេទ ហើយនាងក៏ជាសកម្មជនម្នាក់ ដែលហ៊ាននិយាយឥតសំចៃ និងធ្វើការដើម្បីជួយដល់ស្ត្រីរងគ្រោះដោយអំពើហិង្សាផ្លូវភេទផងដែរ៕