(តូរីន)៖ ក្រុមការពារតំនែងជើងឯក សេះបង្កង់ Juventus នៅតែបន្តភាពមិនដែលចាញ់ក្នុងលីគកំពូលអ៊ីតាលី Serie A ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ ក្រោយរកបាន ៣ពិន្ទុបន្ថែមពីការយកឈ្នះក្រុមពពស Napoli ក្នុង លទ្ធផល ២-១ ក្នុងសប្តាហ៍ទី២៦ ជើងទី២ នៅកីឡដ្ឋាន San Paolo នារាត្រីថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩។

Juventus បានធ្វើការនាំមុខ ២គ្រាប់មុនក្នុងតង់ទី១ ពីការស៊ុតដោយកីឡាករខ្សែបម្រើសញ្ជាតិបូស្នី Miralem Pjanic នៅទី២៨ មុនពេលកីឡាករអាល្លឺម៉ង់ Emre Can រកបានគ្រាប់ទី២ នៅនាទី៣៩ ខណៈក្រុមដែលនៅសល់ សមាជិកតែ ១០នាក់ Napoli វាយបកបាន ១គ្រាប់វិញដែរដោយកីឡាករ Jose Callejon នៅទីទី៦១ ក្នុងតង់ទី២។

ក្លឹបដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Turin នៃប្រទេសអ៊ីតាលី Juventus នៅតែបន្តឈរលើកំពូលតារាងលីគ Serie A ដោយមាន ៧២ពិន្ទុ នាំក្រុមលេខ២ Napoli មាន៥៦ពិន្ទុ ខណៈតារាជើងស៊ុត Cristiano Ronaldo កំពុងរកបាន ១៩គ្រាប់ច្រើនជាងគេផងដែរ៕