(កូរ៉េ)៖ គ្រាន់តែបទចម្រៀងថ្មីរបស់ Tiffany អតីតសមាជិកក្រុម Girls’ Generation ចេញផ្សាយភ្លាម អ្នកគាំទ្ររបស់នាងបាននិយាយថា ពេលនេះ​ក្តីសុបិន្តរបស់ Tiffany បានសម្រេចហើយ។

រូបភាពជាច្រើនសន្លឹករបស់ Tiffany នៅក្នុងបទចម្រៀងនៃអាល់ប៊ុមថ្មី «Lips on Lips» កំពុងត្រូវបានចេញផ្សាយបង្ហាញពីភាពលេចធ្លោ និងអស្ចារ្យរបស់សមាជិក Girls' Generation រូបនេះ ដែលគេនិយាយថា នាងតែងតែស្ថិតនៅលំដាប់នៃកំពូលតារាចម្រៀង K-Pop។

ក្តីសុបិន្តរបស់ Tiffany ដែលចង់ក្លាយជាម្ចាស់ក្សត្រីយ៍របស់ Disney បានក្លាយជាការពិតនៅក្នុងការចេញផ្សាយរូបភាពថ្មីរបស់នាងសម្រាប់អាល់ប៊ុមនេះ ដែលប្រែពីសក់ធម្មតាទៅពណ៌ត្នោតកាន់តែលើកសម្រស់របស់នាង។ តោះ! ក្រឡេកមើលរូបភាពថ្មីៗដ៏ស្រស់ស្អាតរបស់ Tiffany បន្តិចមើល!